NOTICE If you are outside Cambodia, or would like to ship outside Cambodia, please visit our International store.
x

ការលុបចោលការបញ្ជាទិញ និងផ្លាស់ប្តូរទំនិញ

សម្រាប់អាសយដ្ឋាននៅក្នុងប្រទេសកម្ពុជា
ប្រសិនបើអ្នកពិតជាមានបំណងលុបចោលការបញ្ជាទិញ សូមទាក់ទងមកយើងខ្ញុំតាមរយៈអ៊ីមែល contact@bodia.com។ ប្រសិនបើអ្នកមានបំណងកែប្រែចំណុចណាមួយនៃការបញ្ជាទិញនោះ ជាដំបូង យើងសូមណែនាំឱ្យអ្នកទាក់ទងមកយើងខ្ញុំតាមរយៈអ៊ីមែល contact@bodia.com ដើម្បីជៀសវាងការបង់ថ្លៃដឹកជញ្ជូនម្ដងទៀត។ រាល់ទំនិញដែលមានបញ្ហា ទំនិញមិនត្រឹមត្រូវ ឬខូចខាត លោកអ្នកអាចបញ្ជូនត្រឡប់មកកាន់ហាងយើងខ្ញុំវិញក្នុងរយៈពេល ២ ថ្ងៃបន្ទាប់ពីថ្ងៃនៃការបញ្ជាទិញ។ ការបញ្ជូនទំនិញនោះត្រលប់មក Bodia Cambodian Apothecary វិញត្រូវស្ថិតនៅក្នុងទម្រង់ដើម និងមានការវេចខ្ចប់ល្អដូចដើម ភ្ជាប់ជាមួយនិងវិក័យប័ត្របញ្ជារទិញ។ សូមធ្វើការផ្ញើរមកកាន់អាសយដ្ឋាន ហាង Bodia Cambodian Apothecary ផ្ទះលេខ ១០ ផ្លូវលេខ ១៧៨ ក្បែរវាលមេន ក្រុងភ្នំពេញ
សម្រាប់អាសយដ្ឋាននៅក្រៅប្រទេសកម្ពុជា
យើងមានគោលបំណងបញ្ជូនការបញ្ជាទិញនេះនៅក្នុងរយៈពេលពីរថ្ងៃក្នុងថ្ងៃធ្វើការ ដូច្នេះប្រសិនបើអ្នកចង់លុបចោលការបញ្ជាទិញដោយមិនមានគិតថ្លៃសេវា អ្នកត្រូវតែធ្វើការស្នើសុំលុបចោលការបញ្ជាទិញនោះ មុនពេលដែលទំនិញរបស់អ្នកត្រូវបានបញ្ជូនចេញ។ ប្រសិនបើអ្នកពិតជាមានបំណងលុបចោលការបញ្ជាទិញ សូមទាក់ទងមកយើងខ្ញុំតាមរយៈអ៊ីមែល contact@bodia.com។ ប្រសិនបើអ្នកមានបំណងកែប្រែចំណុចណាមួយនៃការបញ្ជាទិញនោះ ជាដំបូង យើងសូមណែនាំឱ្យអ្នកទាក់ទងមកយើងខ្ញុំតាមរយៈអ៊ីមែល contact@bodia.com ដើម្បីជៀសវាងការបង់ថ្លៃដឹកជញ្ជូនម្ដងទៀត។
ក្នុងករណីដែលអ្នកផ្លាស់ប្ដូរចិត្ត និងចង់ប្រគល់ទំនិញត្រលប់មកវិញ អ្នកមានពេលចំនួន ១៤ ថ្ងៃ បន្ទាប់ពីទទួលបានទំនិញ ក្នុងការបញ្ជូនទំនិញនោះត្រលប់មក Bodia Cambodian Apothecary វិញក្នុងទម្រង់ដើម និងមានការវេចខ្ចប់ល្អដូចដើម។ សូមផ្ញើមកកាន់អាសយដ្ឋាន ASAR, 6, St. de l’Artisanat, 49130 Sainte-Gemmes-sur-Loire, France
អ្នកក៏ត្រូវផ្ញើអ៊ីមែលដោយបញ្ចាក់ឱ្យបានច្បាស់លាស់អំពីគោលបំណងនៃការប្រគល់ទំនិញត្រលប់មកវិញមកកាន់អាសយដ្ឋានអ៊ីមែល contact@bodia.com។ បន្ទាប់មក យើងនឹងប្រគល់ប្រាក់ជូនអ្នកវិញនៅក្នុងរយៈពេល 14ថ្ងៃបន្ទាប់ពីទទួលបានផលិផលនោះមកដល់ការិយាល័យវិញ។
ប្រសិនបើឥវ៉ាន់មិនស្ថិតក្នុងស្ថានភាពដើម ក្រុមហ៊ុននឹងមិនទទួលយកការប្រគល់នោះ ហើយអ្នកអាចមកយកឥវ៉ាន់នោះពីការិយាល័យវិញពេលណាក៏បាន។
ថ្លៃដឹកជញ្ជូនតាមនាវាសម្រាប់ការប្រគល់ទំនិញ ត្រឡប់មកវិញ គឺជាបន្ទុករបស់អតិថិជន ហើយយើងសូមណែនាំឱ្យអ្នកផ្ញើទំនិញ ត្រលប់មកវិញ ដោយភ្ជាប់ជាមួយនឹងវិក្កយបត្រតាមកញ្ចប់ឥវ៉ាន់ផងដែរ។
ក្នុងករណីដែលទំនិញមិនត្រឹមត្រូវ ឬខូចខាត ត្រូវប្រគល់ទំនិញនោះត្រឡប់មកវិញក្នុងរយៈពេល 10ថ្ងៃ គិតចាប់ពីថ្ងៃដែលទទួលបានទំនិញនោះ។ សូមភ្ជាប់មកជាមួយនឹងឈ្មោះ អាសយដ្ឋាន លេខទូរសព្ទ និងលេខបញ្ជាទិញរបស់អ្នក ព្រមទាំងពន្យល់អំពីមូលហេតុនៃការបញ្ជូនទំនិញនោះមកវិញ។ បន្ទាប់មក យើងនឹងអាចបង្វិលប្រាក់ជូនលោកអ្នកវិញ នៅក្នុងរយៈពេល 30 ថ្ងៃ បន្ទាប់ពីទទួលបានការជូនដំណឹងអំពីការលុបចោលនោះ។ ប្រសិនបើអ្នកប្រគល់ទំនិញមកវិញដោយសារតែអ្នកផ្លាស់ប្ដូរចិត្តខ្លួនឯង អ្នកត្រូវចេញថ្លៃសេវាបញ្ជូនទំនិញមកវិញ។
ផលិតផលដែលប្រគល់មកវិញ ត្រូវតែជាផលិតផលដែលបានទិញតាមរយៈវែបសាយត៍របស់យើងដាច់ខាត មិនមែនជាផលិតផលដែលទិញតាមហាងរបស់យើងឡើយ។
ក្នុងករណីដែលទំនិញមិនត្រឹមត្រូវ យើងនឹងស្នើសុំឱ្យអ្នកប្ដូរទំនិញ ឬយកប្រាក់វិញ។ ក្នុងករណីអ្នកមិនបានឆ្លើយតបក្នុងរយៈពេល 15 ថ្ងៃ យើងនឹងសន្មត់ថា អ្នកចង់បានប្រាក់ត្រលប់ទៅវិញ ហើយយើងនឹងដំណើរការទូទាត់ជូនអ្នកក្នុងរយៈពេល 30 ថ្ងៃ បន្ទាប់ពីទទួលបានការបញ្ជាក់។
អាស័យដ្ឋានប្រគល់ទំនិញ៖ ASAR, 6, St. de l’Artisanat, 49130 Sainte-Gemmes-sur-Loire, France