NOTICE If you are outside Cambodia, or would like to ship outside Cambodia, please visit our International store.
x

សំណួរដែលគេច្រើនសួរ

ផលិតផលរបស់យើង

តើផលិតផលថែរក្សាសម្ផស្សបែបធម្មជាតិ ផុតកំណត់លឿនជាងផលិតផលថែរក្សាសម្ផស្សធម្មតាមែនឬទេ?

ផលិតផលធម្មជាតិរបស់យើង រួមផ្សំទៅដោយសារធាតុការពារបែបធម្មជាតិ ដែលមានប្រសិទ្ធិភាពដូចទៅនឹងផលិតផលស្ដង់ដារអញ្ចឹងដែរ។ ប៉ុន្តែ ជាការសំខាន់ដែលយើងត្រូវរក្សាផលិតផលថែរក្សាសម្ផស្សរបស់យើងឱ្យស្ថិតនៅក្នុងស្ថានភាពល្អ៖ ឧទាហរណ៍ ត្រូវទុកឱ្យឆ្ងាយពីកម្តៅថ្ងៃ ឬសំណើម។

តើផលិតផលរបស់អ្នកយកមកពីណាឱ្យប្រាកដ?

ផលិតផលរបស់យើងគឺផលិតឡើងពីគ្រឿងផ្សំក្នុងស្រុក ពោលគឺបានមកពីគ្រប់តំបន់នៃប្រទេសកម្ពុជាទាំងអស់ ពីភាគខាងជើង ដល់ខាងត្បូង ដូចជាក្នុងព្រៃនៃខេត្តមណ្ឌលគិរី សៀមរាប កំពត មេមត់ ឬស្រែអំបិល។ គ្រឿងផ្សំទាំងអស់ ត្រូវបានប្រើប្រាស់នៅក្នុងដំណើរការផលិតនៃរោងចក្រកម្ពុជា ឬ “មន្ទីរពិសោធន៍បរិស្ថាន” នៅក្នុងទីក្រុងភ្នំពេញ រាជធានីនៃប្រទេសកម្ពុជា។ មានតែគ្រឿងផ្សំមួយចំនួនតូចប៉ុណ្ណោះដែលត្រូវបានយកមកតាមវិធីសាស្ត្របែបបុរាណ ដើម្បីបង្កើនភាពល្អឯក និងលក្ខណៈធម្មជាតិនៅក្នុងប្រទេសជិតខាតនៃតំបន់អាស៊ីអាគ្នេយ៍។

តើផលិតផល BODIA មានធ្វើតេស្តលើសត្វដែរឬទេ?

មិនមានទាល់តែសោះ! ពួកយើងស្រឡាញ់សត្វ

តើខ្ញុំអាចកម្មង់ផលិតផលរបស់ខ្ញុំនៅក្នុងតម្លៃទាបបានដែរឬទេ?

មិនទាន់មានទេ តែពួកយើងនិងធ្វើវាអោយបានឆាប់រហ័ស! យើងប្រឹងប្រែងអោយអស់ពីសមត្ថភាពដើម្បីភាពទទួលខុសត្រូវខ្ពស់បំផុតហើយបច្ចុប្បន្ននេះក្រុមការងារយើងកំពុងខិតខំអនុវត្តឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន! អ្នកអាចចុះឈ្មោះដើម្បីទទួលយកពត័មានអោយកាន់តែលឿន !

តើហាងរបស់អ្នកមានទីតាំងនៅកន្លែងណាខ្លះ?

ហាងរបស់យើងខ្ញុំមានទីតាំងស្ថិតនៅក្នុងប្រទេសកម្ពុជា ពោលគឺស្ថិតនៅក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប។

ការផ្តល់ជូន

តើខ្ញុំអាចទិញប៍ណ្ណប្តុរទំនិញរបស់ BODIA CAMBODIAN APOTHECARY បានដែរទេ?

យើងអាចនឹងមានផ្ដល់ជូនក្នុងពេលឆាប់ៗនេះ! មិនយូរប៉ុន្មានជម្រើសនេះនឹងអាចប្រើបាន​ តែដើម្បីទទួលបានពត័មានកាន់តែលឿនសូមចុះឈ្មោះនៅក្នុងគេហទំព័ររបស់យើង

តើខ្ញុំអាចទទួលបានផលិតផលគំរូបានដែរឬទេ?

គួរឱ្យសោកស្ដាយណាស់ យើងមិនទាន់អាចផ្ដល់ឱ្យលោកអ្នកនូវគំរូផលិតផលបានឡើយ ដោយសារតែហេតុផលបច្ចេកទេសមួយចំនួន ហើយចំនួននៃការស្នើសុំគឺមានច្រើន។

ខ្ញុំគឺជាអតិថិជនប្រចាំម្នាក់ តើខ្ញុំអាចទទួលបានការផ្ដល់ជូនបន្ថែមបានដែរឬទេ?

ប្រាកដជាបាន! ដើម្បីទទួលបានការផ្ដល់ជូនបន្ថែម លោកអ្នកអាចចុះឈ្មោះចូលទៅកាន់ព្រឹត្តិប័ត្រព័ត៌មាន និងចូលមកមើលកម្មវិធីសមាជិកភាពរបស់យើង! សូមចុចប៊ូតុងដែលនៅខាងក្រោមទំព័រសំណួររបស់យើង។

តើខ្ញុំអាចប្រើប្រាស់លេខកូដប្រមូសិនរបស់ខ្ញុំបានយ៉ាងដូចម្ដេច?

តើលោកអ្នកឈប់ទិញទំនិញឬនៅ? សូមអូសម៉ៅស៍កុំព្យូទ័ររបស់អ្នកដាក់លើរូបរទេះរុញ ដែលនៅខាងលើផ្នែកខាងស្ដាំ ហើយចុចពាក្យថា “ពិនិត្យបញ្ចប់”។ នៅក្នុងទំព័រនេះ អ្នកអាចបញ្ចូលលេខកូដទៅក្នុងផ្នែកនោះបាន។

តើខ្ញុំអាចធ្វើជាដៃគូរក្នុងការលក់ទំនិញរបស់អ្នកបានដែរទេ?

ដៃគូរអាជីវកម្ម, ក្រុមហ៊ុនទេសចរណ៍, បូឌាតែងតែស្វែងរកដៃគូថ្មីៗជានិច្ច ! បើមានចំណាប់អារម្មណ៍អាចផ្ញើរសារមកកាន់ពួកយើងដោយគ្រាន់តែចុចនៅទីនេះ បើសិនអ្នកជាសមាជិកសារព័ត៌មាន, អ្នកសរសេរប្លក់ ឬជាតារានៅក្នុងបណ្តាញសង្គមអាចផ្ញើរសារមកកាន់ផ្នែកទីផ្សាររបស់យើងដោយគ្រាន់តែចុចនៅទីនេះ

ការបញ្ជាទិញតាមវេបសាយ

តើអ្នកដឹកជញ្ជូនទៅគ្រប់ទីកន្លែងលើពិភពលោកដែរឬទេ?

បាទ/ចាសមាន!

តើការដឹកជញ្ជូនរបស់ខ្ញុំត្រូវចំណាយអស់ថ្លៃប៉ុន្មាន?

អ្នកអាចគណនាបានយ៉ាងងាយស្រួលអំពីថ្លៃដឹកជញ្ជូន! នៅពេលដែលអ្នកផ្ទេរផលិតផលទាំងអស់ទៅក្នុងរទេះរបស់អ្នក រំកិលម៉ៅស៍កុំព្យូទ័ររបស់អ្នកទៅដាក់លើរូបរទេះរុញដែលនៅខាងលើផ្នែកខាងស្ដាំហើយចុចលើពាក្យថា “ពិនិត្យរទេះ”។ នៅលើទំព័រនេះ អ្នកអាចប្រើប្រាស់ផ្នែក “គណនាថ្លៃដឹកជញ្ជូន”​ ។

តើអ្នកទទួលយកវិធីសាស្ត្រទូទាត់ណាខ្លះ?

អាស្រ័យទៅតាមទីតាំងរបស់អ្នក យើងទទួលយកការទូទាត់តាមរយៈ Paypal, Credit Cards, PiPay…

ហេតុអ្វីបានជាការបញ្ជាទិញរបស់ខ្ញុំត្រូវបានពន្យារពេល ឬលុបចោល?

វាអាចបណ្ដាលមកពីមូលហេតុបច្ចេកទេស ប៉ុន្តែភាគច្រើន មានន័យថាការទូទាត់របស់លោកអ្នកមិនទាន់បានសម្រាច់។

ហេតុអ្វីបានជាការបញ្ជាទិញរបស់ខ្ញុំត្រូវបានពន្យារពេល ឬលុបចោល?

វាអាចបណ្ដាលមកពីមូលហេតុបច្ចេកទេស ប៉ុន្តែភាគច្រើន មានន័យថាការទូទាត់របស់លោកអ្នកមិនទាន់បានសម្រាច់។

តើពេលណាទើបខ្ញុំទទួលបានទំនិញរបស់ខ្ញុំ?

សម្រាប់អាសយដ្ឋាននៅក្នុងប្រទេសកម្ពុជា ក្រុមការងារយើងនិងរៀបចំការបញ្ជាទិញរបស់លោកអ្នកនៅឯរោងចក្ររបស់យើងដើម្បីពន្លឿនការដឹកជញ្ជូនទៅក្នុងហាងណាមួយរបស់យើងនៅក្នុងប្រទេសកម្ពុជា (ដោយមិនឱ្យលើសពី 48 ម៉ោង) ឬការដឹកជញ្ជូនឆាប់រហ័សតាមរយៈអ្នកបើកតុក-តុករបស់ Bodia ឬផ្ញើតាមរថយន្តរបស់ក្រុមហ៊ុនបញ្ញើឥវ៉ាន់ Kerry Express។
សម្រាប់អាសយដ្ឋាននៅក្រៅប្រទេសកម្ពុជា ក្រុមការងាររបស់យើងនិងរៀបចំការបញ្ជាទិញរបស់អ្នកជាមួយនឹង សេវាកម្មដឹកជញ្ជូន Colissimo។ ពេលវេលានៃការដឹកជញ្ជូន ត្រូវស្របតាមស្ដង់ដាររបស់សេវាកម្មដឹកជញ្ជូន Colissimo ដែលប្រើពេលពីប្រទេសបារាំង មកប្រទេសដែលត្រូវបញ្ជូនអីវ៉ាន់ទៅ។ សូមផ្ញើអ៊ីមែលមកកាន់យើងខ្ញុំតាមរយៈអ៊ីមែល [email protected] ដើម្បីទទួលបានលេខកូដតាមដានសេវាកម្ម Colissimo ឬដើម្បីទទួលបានព័ត៌មានបន្ថែម។

ហេតុអ្វីបានជាការបញ្ជាទិញរបស់ខ្ញុំត្រូវបានពន្យារពេល ឬលុបចោល?

វាអាចបណ្ដាលមកពីមូលហេតុបច្ចេកទេស ប៉ុន្តែភាគច្រើន មានន័យថាការទូទាត់របស់លោកអ្នកមិនទាន់បានសម្រាច់។

តើខ្ញុំអាចលុបចោលការបញ្ជាទិញរបស់ខ្ញុំបានដែរឬទេ?

គោលដៅរបស់យើង គឺដឹកជញ្ជូនទំនិញដែលបានបញ្ជាទិញនៅក្នុងរយៈពេលយ៉ាងយូរបំផុតពីរថ្ងៃក្នុងថ្ងៃធ្វើការ។ ដូច្នេះ ប្រសិនបើអ្នកចង់លុបចោលការបញ្ជាទិញដោយមិនអស់ប្រាក់ អ្នកត្រូវតែធ្វើឡើងនៅមុនពេលទំនិញដែលបានបញ្ជាទិញនោះត្រូវបានដឹកជញ្ជូន ដោយគ្រាន់តែទាក់ទងមកយើងខ្ញុំតាមរយៈ អ៊ីមែល [email protected]

តើគោលការណ៍ប្រគល់ទំនិញត្រឡប់ទៅវិញរបស់ក្រុមហ៊ុនអ្នកមានអ្វីខ្លះ?

សូមពិនិត្យមើលទំព័រខចែង និងលក្ខខណ្ឌរបស់យើង ផ្នែកទី 10 ស្ដីពីការលុបចោល និងការប្រគល់ទំនិញត្រឡប់ទៅវិញ។