លូតលាស់ទៅជាមួយគ្នា
ប្រភពដើមនៃការអភិវឌ្ឍន៍ក្នុងស្រុក
ការផលិតប្រេងស្លឹកគ្រៃ៖
គម្រោងសហប្រតិបត្តិការដែលដឹកនាំ ជាមួយសហគមន៍តាតៃលើ តាំងពីឆ្នាំ ២០១៨
បូឌា ជាមួយនិងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិបានទទួលការអនុញ្ញាតអោយតម្លើងម៉ាស៊ីនចម្រោះប្រេង និងបានទទួលការជួយឧបត្ថម្ភជាហិរញ្ញប្បទាន និងទីតាំងដើម្បីជួយសហគមន៍តាតៃលើក្នុងគោលបំណងបង្កើតការងារក្នុងសហគមន៍ និងជួយថែរក្សាវប្បធម៍ និងធម្មជាតិផងដែរ
ស្លឹកគ្រៃ
(Lat. Cymbopogon Citratus)
គោលបំណងដើម្បីប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ និងលុបបំបាត់ភាពក្រីក្រ
ស្ថិត នៅ កណ្តាល ព្រៃ វស្សា ក្នុង ជួរ ភ្នំក្រវាញ ប៉ែក ខាងលិច នៃ ប្រទេស កម្ពុជា សហគមន៍ តូចតាតៃ លើ មាន ចំនួន ប្រហែល 250 គ្រួសារ ដែល មានរបរដាំចេក ព្រោះដីនៅតំបន់នោះមានជីជាតិដែលអាចអោយដំណាំលូតលាស់បានល្អ និងឈៀសឆ្ងាយពីផ្សែងពុលទាំងឡាយ។ ការដាំដុះនិងប្រមូលផលត្រូវបានធ្វើឡើងនៅជួរភ្នំ និងការដឹកជញ្ជូនដោយប្រើរទេះ ដែលបណ្តាលអោយមានការពិបាកពេលមានភ្លៀងម្តងៗ។ ប្រជាជនទាំងអស់បានពង្រីងផ្ទៃដីសម្រាប់ដាំចេក និងធ្វើផ្លូវធ្វើដំណើរថ្មី ជាហេតុធ្វើអោយប៉ះពាល់ខ្លាំងដល់ព្រៃឈើ ក៏ដូចជាធម្មជាតិ។
គម្រោងផ្អែកលើសហគមន៍
Fauna & Flora International (FFI) ជាអង្គការក្រៅរដ្ឋាភិបាលនៃប្រទេសអង់គ្លេស ដែលមានមូលដ្ឋានលើសហគមន៍ចាប់តាំងពីឆ្នាំ ២០០០ មកម៉្លេះ ។ គោលបំណងដំបូងរបស់គេគឺ លើកកម្ពស់ការយល់ដឹងរបស់កសិករទាក់ទងនឹងការអភិរក្សបរិស្ថានរបស់ពួកគេ។ ក្រុមហ៊ុនបូឌា និង FFI បានសម្រាច់នូវគម្រោង ផលិតប្រេងស្លឹកគ្រៃធម្មជាតិ ដោយស្នើប្រជាជនក្នុងតំបន់អោយធ្វើការរួមគ្នា ដើម្បីបង្កើតប្រាក់ចំណូលបន្ថែម ក៏ដូចជាថែរក្សាបរិស្ថានរបស់ពួកគាត់ ដោយមិនមានការកាប់បំផ្លាញព្រៃឈើតទៅទៀតឡើយ។