សាប៊ូកក់សក់ និងសាប៊ូដុសខ្លួនទឹកធម្មជាតិ
គ្មានជាតិកាត់ និងសារធាតុបារ៉ាបិន
មិនមានការប្រើប្រាស់សារធាតុគីមីណាមួយឡើយ
សាប៊ូកក់សក់ និងសាប៊ូទឹកដុសខ្លួនធម្មជាតិរបស់យើង ផលិតនៅក្នុងប្រទេសកម្ពុជា ដោយគោរពទៅតាមស្តង់ដាអន្តរជាតិប្រទេសបារាំង និង ប្រើប្រាស់តែគ្រឿងផ្សំធម្មជាតិដែលមិនប៉ះពាល់ដល់បរិស្ថាន។ រចនាឡើងដោយពិសេសជាមួយនិងសារធាតុ surfactants ដែលមិនប៉ះពាល់ដល់ស្បែក និងប្រេងធម្មជាតិ ដើម្បីធ្វើអោយលោកអ្នកមានអារម្មណ៍ស្រស់ស្រាយជាមួយនិងក្លិនដ៏ក្រអូបប្រហើរបន្ទាប់ពីងូតទឹករួច
មោទនភាពជាតិខ្មែរ
យើងមានមោទនភាពក្នុងការក្លាយជាម៉ាកយីហោរបស់ប្រទេសកម្ពុជាដែលផ្តល់ជូននូវផលិតផលធម្មជាតិដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកដោយស្របច្បាប់ ដោយមិនប៉ះពាល់ដល់ធម្មជាតិ និងបរិស្ថាន ខណៈដែលយើងនៅតែគោរព និងប្តេជ្ញាចិត្ត គឺទំនួលខុសត្រូវទៅលើសង្គម និងបរិស្ថាន។
បង្កើតឡើងនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០៦
បូឌាបានក្លាយជាម៉ាកគ្រឿងថែរក្សាសម្រស់ ដំបូងគេដែលទីផ្សារអន្តរជាតិ និងទីផ្សារក្នុងស្រុកទទួលស្គាល់ពីគុណភាពតាំងពីឆ្នាំ ២០០៦។ ផលិតនីមួយៗ ត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ និងទទួលស្គាល់ពីក្រសួងសុខាភិបាល និងបានទទួលវិញ្ញាបនប័ត្របញ្ជាក់ពីប្រទេសអឺរ៉ុបផងដែរ។