NOTICE If you are outside Cambodia, or would like to ship outside Cambodia, please visit our International store.
x

ឈុតថែរក្សាស្បែក ចម្រាញ់ចេញពីម្រុំសរីរាង្គ

វិទ្យាសាស្ត្របុរាណ ក្នុងការព្យាបាលស្បែក

ម្រុំ ជារុក្ខជាតិម៉្យាងដែល ត្រូវបានគេស្គាល់នៅជុំវិញអាស៊ីប៉ាស៊ីហ្វិកដោយសារតែគុណប្រយោជន៍របស់វា អាចយកទៅធ្វើជាថ្នាំព្យាបាល និងជាឳសថជាច្រើនប្រភេទ។ ប្រេងម្រុំ របស់បូឌាត្រូវបានបន្សុទ្ធមកយ៉ាងល្អ តាមបែបប្រពៃណីបុរាណ ដើម្បីរក្សានូវសារជាតិវីតាមីន និងសារធាតុរ៉ែសំខាន់ៗ ដែលជាមុខងារដ៏ពិសេសសម្រាប់ព្យាបាល និងថែរក្សាស្បែក។

ម្រុំសរីរាង្គ

(Lat. Moringa Oleifera)

លាងសម្អាត និងធ្វើអោយស្បែកមុខភ្លឺរលោង

ម្រុំ ជារុក្ខជាតិដែលជនជាតិអាស៊ីយកមកធ្វើជាឳសថបុរាណខ្មែរអស់ជាច្រើនទសវត្សមកហើយ ដោយសារតែប្រេងដែលចេញពីស្លឹក និងដើមម្រុំសំបូរទៅដោយវីតាមីន A, B និង E និងសារធាតុរ៉ែផ្សេងៗទៀតជាច្រើន។ ដោយសារតែប្រទេសកម្ពុជារាងក្តៅបន្តិច ដូច្នេះការថែរក្សាសម្រស់ជារឿងដែលចាំបាច់ណាស់ ក្រុមហ៊ុនបូឌាបានស្រាវជ្រាវ និងបង្កើតរូបមន្តថែរក្សាសម្រស់ ដោយយកប្រេងម្រុំមកចម្រាញ់ អោយក្លាយទៅជាគ្រីមលាបមុខ និងឡេលាបខ្លួនដែលជួយផ្តល់សំណើមដល់ស្បែកបានយ៉ាងល្អ។

ឈុតផលិតផលម្រុំ
សម្រាប់ថែរក្សាស្បែកអោយក្មេងជាងវ័យ

សាប៊ូលាងមុខម្រុំ

100g

$6.50

យើងផ្សំជាពិសេសជាមួយប្រេងម្រុំសម្រាប់បំប៉ន និងផ្តល់សំណើមដល់ស្បែកមុខ មិនតែប៉ុណ្ណោះ យើងក៏បានលាយជាមួយនិងស្លឹកគ្រៃ និងក្រូច ដើម្បីអោយមានក្លិនក្រអូប និងស្រស់ស្រាយផងដែរ។ សាប៊ូដុសមុខនេះ លាងសម្អាតផ្ទៃមុខបានជ្រៅ និងមិនធ្វើអោយស្បែកស្ងួតឡើយ។

គ្រឿងផ្សំសំខាន់ៗ

ប្រេងម្រុំនៃប្រទេសកម្ពុជា (Moringa Oleifera)

body-lotion-moringa-organic-bodia-natural-beauty-skincare

ឡេលាបខ្លួន

150ml

$19.00

ឡេលាបខ្លួនធ្វើអោយស្បែកសភ្លឺរលោង និងមានសំណើម ត្រូវបានលាយជាមួយនិងប្រេងម្រុំសរីរាង្គ ដែលមានសារជាតិបំប៉នដល់ស្បែក ជួយព្យាបាលស្បែកខូច ស្បែកជាំដោយសារកម្តៅថ្ងៃ និងល្អបំផុតសម្រាប់ស្បែកស្ងួត។ លាបរៀងរាល់យប់ពេលងូតទឹកហើយ ជួយអោយស្បែកមានសំណើម និងមិនស្អិតប្រតាកឡើយ។

គ្រឿងផ្សំសំខាន់ៗ

ប្រេងម្រុំ (Moringa Oleifera), ប្រេងអង្ករផ្កាម្លិះ, ប័រសណ្តែក

day-face-cream-moringa-organic-bodia-natural-beauty-skincare

គ្រីមលាបពេលថ្ងៃ

30ml

$15.00

ឡេលាបមុខម្រុំ ត្រូវបានរួមបញ្ចូលសារធាតុចិញ្ចឹមពីអង្ករ និងសណ្តែកដើម្បីផ្តល់សំណើមសល់ស្បែកមុខ និងព្យាបាលកោសិកាខូចៗឡើងវិញ។ វាត្រូវបានគេទទួលស្គាល់ថា ជាឡេលាបមុខដែលជួយកាត់បន្ថយស្នាមជ្រីវជ្រួញបានយ៉ាងល្អប្រសើរ និងងាយស្រួលលាប ឆាប់ជ្រាបចូលស្បែកមុខបានលឿន។

គ្រឿងផ្សំសំខាន់ៗ

ប្រេងម្រុំ (Moringa Oleifera), ម្សៅអង្ករផ្កាម្លិះ

night-face-cream-moringa-organic-bodia-natural-beauty-skincare

គ្រីមលាបពេលយប់

30ml

$15.00

ឡេលាបមុខពេលយប់របស់យើង ផលិតជាពិសេសជាមួយនិងប្រេងម្រុំ ត្រសក់និងមង្ឃុត ដើម្បីប្រឆាំងអុកស៊ីតកម្ម និងជ្រាបចូលស្បែកបានលឿន។ បីគ្រឿងផ្សំនេះ ជួយកាត់បន្ថយស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខលោកអ្នក និងជួយព្យាបាលកោសិកាខូចៗ មិនតែប៉ុណ្ណោះ ជួយអោយស្បែកមុខភ្លឺរលោង និងក្មេងជាងវ័យផងដែរ។

គ្រឿងផ្សំសំខាន់ៗ

ប្រេងម្រុំ (Moringa Oleifera), ប័រសណ្តែក, ប្រេងដូងស្រស់

ឈុតផលិតផលថែរក្សាស្បែកមុខពិសេស
ធ្វើអោយស្បែកមុខសស្អាតបែបធម្មជាតិ

ឈុតផលិតផលម្រុំសម្រាប់សាកល្បងមាន សាប៊ូដុសមុខ ១ ដុំ, ឡេលាបខ្លួន ១ ដប , គ្រីមលាបមុខពេលថ្ងៃ ១ ដប & គ្រីមលាបមុខពេលយប់ ១ ដប

និងមានឆាប់ៗនេះ ....

សាកល្បងការថែរក្សាមុខ និងព្យាបាល ជាមួយនិងវិទ្យាសាស្ត្របុរាណ ដែលមាននៅក្នុងប្រអប់ដ៏ប្រណិតនេះ។ សាប៊ូលាងមុខ ឡេលាបខ្លួន និងគ្រីមលាបមុខយប់ និងថ្ងៃ ផលិតជាពិសេសដោយចម្រាញ់យកតែសារធាតិធម្មជាតិ។ អ្វីគ្រប់យ៉ាងដែលអ្នកត្រូវការដើម្បីបង្កើនទម្លាប់ថែរក្សាសម្រស់របស់អ្នកតាមបែបធម្មជាតិ!

Cruelty Free_KH
គោរពតាមស្តង់ដាអន្តរជាតិ
មិនប្រើប្រាស់សារធាតុក្លិន ឬពណ៍
លើកកម្ពស់កសិករខ្មែរ

នៅក្នុងអត្ថបទ

ជួបជាមួយនិងផលិតផល
ដែលជួយអោយស្បែកមុខស្រស់ថ្លា

ចូលឆ្នាំ ២០២១ ហើយ ចង់ផ្លាស់ប្តូរទម្លាប់ថែរក្សាស្បែកមែនទេ? ជួបជាមួយនិងផលិតផលថ្មីរបស់យើងដែល ផ្សំពីស្លឹកត្រចៀកក្រាញ់ និងប្រូតេអ៊ីនសំបុកដង្កូវនាង ដែលមានអត្ថប្រយោជន៍ដ៏អស្ចារ្យ! ខ្យល់ពុល និងសកម្មភាពប្រចាំថ្ងៃរបស់យើងបណ្តាលអោយស្បែកមិនភ្លឺថ្លា ហេតុនេះទើបបូឌាសម្រិតសម្រាង ផលិតជាគ្រឿងថែរក្សាស្បែកមុខដែលអាចប្រើប្រាស់បានគ្រប់ប្រភេទស្បែកទាំងអស់ ...

ចង់ស្វែងយល់បន្ថែម?

ទាញយកខិត្តប័ណ្ណឥតគិតថ្លៃដើម្បីស្វែងយល់ដឹងពី ផលិតផលថែរក្សាស្បែកមុខធម្មជាតិរបស់យើង