NOTICE If you are outside Cambodia, or would like to ship outside Cambodia, please visit our International store.
x
Bodia's Flower

រយៈពេល ១០ ឆ្នាំមកនេះ

បូឌា ខិតខំបង្កើតគ្រឿងសម្អាងធម្មជាតិ

ការធ្វើពាណិជ្ជកម្មត្រឹមត្រូវ, និរន្តរភាព
& កាត់បន្ថយការប្រើប្រាស់ឧស្ម័នពុល

នៅក្នុងដំណើរការវិវត្តអចិន្រ្តៃយ៍របស់បូឌា រួមមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់នៃដៃគូរពាណិជ្ជកម្មដើម្បីរកដំណោះស្រាយទៅលើបញ្ហាដែលបានកើតឡើង បែបនេះទើបពួកយើងរក្សាបាននូវជំនាញគុណភាពស្តង់ដារអន្តរជាតិលើការផលិតនូវផលិតផលនីមួយៗរបស់យើង

Bodia's Commitment

ការពារបរិស្ថាន

Bodia Commitment

មានការការពារខ្ពស់

Bodia Commitment

ថែទាំបុគ្គលិក

Bodia Commitment

ប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ

Bodia Commitment

លើកកម្ពស់ស្រី្ត

Bodia Commitment

ប្រឆាំងនិងការធ្វើតេស្តផលិតផលទៅលើសត្វ

ដោយជំនួយពីក្រុមអ្នកស្រាវជ្រាវផលិតផល និងអង្គការសរីរាង្គអន្តរជាតិ បញ្ជាក់ថាការបង្កើតរបស់យើងត្រូវបានធានាថាមិនបង្កគ្រោះថ្នាក់ដល់ស្បែករបស់អ្នក, គ្មានជាតិគីមី និងគ្មានការធ្វើតេស្តផលិតផលនៅលើសត្វឡើយ

Bodia's Flower

ស្វែងយល់អំពីគ្រឿងផ្សំរបស់យើង

Moringa

ម្រុំ

BASAC VILLA គឺជាក្រុមកិច្ចការសង្គមមួយដែលជួយដល់កសិករ និងជនក្រីក្រដែលរស់នៅតំបន់ដាច់ស្រយាល ប្រេងម្រុំសំបូរទៅដោយសារធាតុចិញ្ចឹម ហើយត្រូវបានបូឌាយកមកប្រើប្រាស់ក្នុងផលិតផលជាច្រើនមុខ

Charcoal

ម្សៅធ្យូងដូង

KGC មានគោលបំណងកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយការកាប់បំផ្លាញព្រៃឈើដោយការប្រើប្រាស់ធ្យូងអុសដោយមិនមានការពិចារណា ហេតុនេះទើបមានការកែឆ្នៃសំបកដូងដែលប្រើប្រាស់ហើយយកមកប្រើប្រាស់ឡើងវិញ។ ខ្ញុំក៏ជួយកាត់បន្ថយសំរាម នៅតាមទីក្រុងនិងទីជនបទផងដែរ។

Lemongrass

គល់ស្លឹកគ្រៃ

តាមរយៈការផ្តល់ឧបករណ៍ប្រើប្រាស់ និងផ្តល់ការបណ្តុះបណ្តាលអំពីការប្រើប្រាស់ ដល់កសិករក្នុងស្រុកក៏ដូចជាផ្តល់ជូននូវតម្លៃសមរម្យ និងបរិមាណនៃការទិញផងដែរនោះ បូឌា FAUNE & FLAURA INTERNATIONAL កំពុងជួយដល់សហគមន៍ Ta Tay Leu ដើម្បីប្រយុទ្ធប្រឆាំងនិងកសិករខ្វះការងារធ្វើ និងការប្រើប្រាស់ក្បួនដាំដុះមិនត្រឹមត្រូវ

Turmeric

រមៀត

ដោយទទួលបានខ្ញី រមៀត និងវត្ថុធាតុដើមស្រស់ៗពីកសិករក្នុងស្រុក បូឌាធានាថារាល់ប្រាក់ចំណូលដែលទទួលបានពីការលក់ផលិតផលទាំងនេះនិងផ្តល់ជូនទៅកសិករដែលដាំដុះតាមតម្លៃដែលគាត់បានកំណត់ ការធ្វើដូច្នេះយើងបានជួយកាត់បន្ថយការនាំចូលនូវផលិតផលក្រៅស្រុក និងថែរក្សាសេចក្តីថ្លៃថ្នូរនិងមោទនភាពរបស់អ្នកដាំដុះក្នុងប្រទេសកម្ពុជាផ្ទាល់

Butterflypea

ផ្កាអមតៈ

ត្រូវបានដឹកនាំដោយ Agrisud Int. ក្រុមកសិករក្នុងស្រុកគឺជាការបង្រួបបង្រួមកសិករម្នាក់ៗនៅតាមផ្ទះអោយមានក្រុមការងារ និងមានការបណ្តុះបណ្តាលច្បាស់លាស់ បូឌាលើកស្ទួយក្រុមកសិករក្នុងស្រុកដោយធ្វើការទិញនូវផ្កាអមតៈ, ផ្កា Roselle, ស្លឹកគ្រៃ និងគល់ស្លឹកគ្រៃ ក៏ដូចជាប្រេងសំខាន់ៗជាច្រើនពីកសិករដែលបានដាំដុះ និងផលិតដោយក្រុមនៅក្នុងខេត្តសៀមរាប

Rice

អង្ករផ្កាម្លិះ

តាមរយៈការបង្រួបបង្រួមកសិករដាច់ស្រយាលក្នុងសហករណ៍នីមួយៗ, IBIS RICE គឺជាក្រុមការងារដំបូងគេដែលផលិតអង្ករផ្កាម្លិះសរីរាង្គ ១០០ ភាគរយនៅកម្ពុជា។ បូឌាគាំទ្រដល់ទេពកោសល្យរបស់សិប្បករដែលខិតខំប្រឹងប្រែងជាមួយយើងដែលមានតម្លៃស្មើគ្នាដើម្បីធ្វើអោយផលិតផលមានគុណភាពល្អបំផុត

Bodia's Pepper bag

មិនមែនត្រឹមតែជាថង់ក្រដាសទេ....

ស្វែងយល់អំពីសាលាទន្សាយនិងសមាជិកទាំងអស់ដែលបានដឹកនាំបង្កើតអោយមានការអប់រំនិងផ្តល់វិជ្ជាជីវៈដល់កុមារពិការគ្រប់រូប