លក្ខខណ្ឌនៃការដឹកជញ្ជូន

ខចែក & លក្ខខណ្ឌ

អាស័យដ្ឋានប្រគល់ត្រឡប់ ឬមតិយោបល់៖

ក្រុមហ៊ុន Bodia Cambodian Apothecary – Geolink Exim

មហាវិថី 130 Bvd de Belleville

75020 ទីក្រុងប៉ារីស

ប្រទេសបារាំង

 

1. ការបញ្ជាទិញ

មុនពេលអ្នកធ្វើការបញ្ជាទិញ អ្នកត្រូវចុះឈ្មោះ និងចូលទៅក្នុងវែបសាយត៍ជាមុនសិន។ ក្រុមហ៊ុននឹងផ្ដល់ជូនគណនីអតិថិជនជូនអ្នកម្នាក់មួយ ប៉ុន្តែអ្នកត្រូវតែមានអាយុ 18 ឆ្នាំឡើងទៅ ទើបអាចទទួលបានគណនីនេះ។ នៅពេលចុះឈ្មោះចូលក្នុងវែបសាយត៍ មានន័យថាអ្នកយល់ព្រមផ្ដល់៖

• ឈ្មោះពិតរបស់អ្នក

• អាស័យដ្ឋានអ៊ីមែលរបស់អ្នក

• អាស័យដ្ឋានវិក្កយបត្ររបស់អ្នក

• លេខទូរស័ព្ទរបស់អ្នក

• ថ្ងៃខែឆ្នាំកំណើតរបស់អ្នក

ប្រសិនបើមានបញ្ហាបច្ចេកវិទ្យាមិនដំណើរការ ឬយើងបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ នោះការបញ្ជាទិញរបស់អ្នកនឹងមិនទទួលបានជោគជ័យនោះទេ។ យើងនឹងខិតខំព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីដោះស្រាយបញ្ហានេះ និងធ្វើឱ្យអ្នកមានទឹកមុខញញឹមវិញភ្លាម។ នៅពេលដែលអ្នកធ្វើការបញ្ជាទិញម្ដងទៀត អ្នកនឹងទទួលបានអ៊ីមែលបញ្ជាក់ 24 ម៉ោង ។ ដោយផ្អែកលើជម្រើសដឹកជញ្ជូនណាមួយដែលអ្នកបានជ្រើសរើស ហើយបន្ទាប់ពីរយៈពេល 24 ម៉ោងនោះហើយ ទំនិញរបស់អ្នកនឹងបញ្ជូនចេញ។

ប្រសិនបើទំនិញណាមួយមិនមាននៅក្នុងស្ដុក យើងនឹងជូនដំណឹងដល់អ្នកភ្លាមៗក្នុងអំឡុងពេលបញ្ជាទិញនោះ ឬផ្ញើអ៊ីមែលជូនអ្នកក្នុងរយៈពេលបីថ្ងៃ បន្ទាប់ពីអ្នកបានដាក់ការបញ្ជាទិញ។ បន្ទាប់មក ការបញ្ជាទិញនោះ នឹងត្រូវលុបចោលដោយស្វ័យប្រវត្តិសម្រាប់ផលិតផលណាមួយដែលមិនមានក្នុងស្ដុក។ អ្នកនឹងទទួលបានការទូទាត់សង ឬដោយការទទួលបានសក្ខីបត្រដែលមានតម្លៃស្មើនិងផលិតផល។ សូមជូនដំណឹងអំពីជម្រើសរបស់អ្នកមកកាន់យើងខ្ញុំតាមរយៈអ៊ីមែល៖ contact@bodia.com។

នៅពេលដែលអ្នកពិនិត្យរួចហើយ អ្នកនឹងចូលទៅដល់ទំព័របញ្ជាក់យល់ព្រមដឹកជញ្ជូន ដែលអ្នកត្រូវជ្រើសរើសប្រភេទនៃការដឹកជញ្ជូន ហើយផ្ទៀងផ្ទាត់អាស័យដ្ឋានដឹកជញ្ជូន និង/ឬអាស័យដ្ឋានវិក្កយបត្រ។

បន្ទាប់ពីអ្នកដាក់បញ្ជាទិញ អ្នកនឹងទទួលបានវិក្កយបត្រតាមរយៈអ៊ីមែល និងសារបញ្ជាក់ទទួលស្គាល់ដោយស្វ័យប្រវត្តិ។

2. ការដឹកជញ្ជូន

ការដឹកជញ្ជូនក្នុងតំបន់អឺរ៉ុប

យើងមានជម្រើសដឹកជញ្ជូនសំខាន់ចំនួនមួយ ដោយប្រើប្រាស់ការិយាល័យប្រៃសណីយ៍ប្រទេសបារាំង និងសេវាកម្ម COLISSIMO។

ថ្លៃសេវាដឹកជញ្ជូននេះ នឹងត្រូវគណនាស្របទៅតាមតម្លៃស្ដង់ដាររបស់សេវា COLISSIMO ផ្អែកលើទម្ងន់ និងគោលដៅដែលមានកំណត់។ ថ្លៃចំណាយដែលបានផ្ដល់ជូន គឺបូកបញ្ចូលទាំងថ្លៃពន្ធដារសម្រាប់ការដឹកជញ្ជូននៅក្នុងសហភាពអឺរ៉ុប។

ការដឹកជញ្ជូនទៅតំបន់ក្រៅតំបន់សហភាពអឺរ៉ុប

ម្យ៉ាងវិញទៀត ប្រសិនបើអ្នកបញ្ជាទិញទំនិញពីបរទេស ហើយមិនចង់ចំណាយថវិកាលើការដឹកជញ្ជូនឆ្លងប្រទេសទេ នោះអ្នកអាចបញ្ជាឱ្យក្រុមហ៊ុនដឹកជញ្ជូនផលិតផលនោះទៅកាន់អាសយដ្ឋាននៅអឺរ៉ុបក៏បាន។ ជម្រើសទាំងនេះ អាចជ្រើសរើសបាននៅក្នុងពេលអ្នកបញ្ឃប់ការទិញ។

សេវាកម្ម COLISSIMO អាចដឹកជញ្ជូនទំនិញជូនអ្នក ហើយថ្លៃសេវានឹងបូកបញ្ចូលតែថ្លៃចំណាយលើការដឹកជញ្ជូនទៅកាន់ប្រទេសរបស់អ្នកប៉ុណ្ណោះ។ សេវាកម្មពន្ធគយរបស់ប្រទេសមួយចំនួន អាចគិតថ្លៃសេវាបន្ថែម និងថ្លៃចំណាយលើសេវាបញ្ចេញទំនិញ គឺជាបន្ទុករបស់អ្នក។ សូមអធ្យាស្រ័យ Bodia Cambodian Apothecary មិនអាចប៉ាន់ស្មានថ្លៃចំណាយបន្ថែមទាំងអស់ជាមុនបានទេ។

មុននឹងដាក់បញ្ជាទិញផលិតផល សូមឆែកជាមុនសិនថាតើប្រទេសអ្នកអនុញ្ញាតិអោយមានអីវ៉ាន់ចូលពីក្រៅប្រទេសដែរឬទេ. ប្រទេសនីមួយៗគឺមានច្បាប់ប្រទេសផ្សេងៗគ្នា។ 

3. ហេតុការណ៍ដែលហួសពីកម្រិតគ្រប់គ្រងរបស់យើង

យើងនឹងមិនទទួលខុសត្រូវលើការខកខានអនុវត្ត ឬការពន្យាពេលអនុវត្តកាតព្វកិច្ចរបស់យើងខ្ញុំដែលមានចែងនៅក្នុងកិច្ចសន្យា ដោយសារតែហេតុការណ៍ណាមួយដែលហួសពីលទ្ធភាពគ្រប់គ្រងរបស់យើង។

ករណីដែលអាចកើតឡើងមានដូចជាសកម្មភាព ហេតុការណ៍ ការមិនគោរពតាម ការលុបចោល ឬគ្រោះថ្នាក់ដែលហួសពីលទ្ធភាពគ្រប់គ្រងរបស់យើង និងរួមបញ្ចូលទាំងចំណុចដូចខាងក្រោម (ជាអាទ៍)៖

– កូដកម្ម ការចាក់សោមិនឱ្យចូលធ្វើការ ឬសកម្មភាពបាតុកម្មតវ៉ាមិនធ្វើការ

-ចលាចលសង្គម កុប្បកម្ម ការឈ្លានពាន ការវាយប្រហារដោយក្រុមភេរវករ ឬការគំរាមកំហែងវាយប្រហារពីក្រុមភេរវកម្ម សង្គ្រាម (មិនថាមានការប្រកាស ឬមិនប្រកាស) ឬការគំរាមកំហែង ឬការរៀបចំធ្វើសង្គ្រាម

-អគ្គិភ័យ ការបំផ្ទុះ ព្យុះ ទឹកជំនន់ រញ្ជួយផែនដី ការបាក់ស្រុត ជំងឺរាតត្បាត ឬគ្រោះធម្មជាតិ

-មិនអាចប្រើប្រាស់ផ្លូវដែក ការដឹកជញ្ជូនតាមនាវា យន្តហោះ តាមម៉ូតូ ឬតាមមធ្យោបាយដឹកជញ្ជូនសាធារណ និងឯកជនផ្សេងៗទៀតបាន

-មិនអាចប្រើប្រាស់បណ្ដាញទូរគមនាគមន៍សាធារណ និងឯកជន

-ច្បាប់ ក្រឹត្យ និយតកម្ម បទប្បញ្ញត្តិ ឬការរឹតត្បិតណាមួយរបស់រដ្ឋាភិបាល

-ជួនកាល កញ្ចប់ទំនិញខ្លះដែលត្រូវដឹកជញ្ជូនទៅក្រៅប្រទេសអាចនឹងមានការពន្យារពេលនៅត្រង់កន្លែងត្រួតពិនិត្យគយនៅពេលចូលទៅក្នុងប្រទេសរបស់អ្នក។ ការពន្យារពេលនេះ គឺហួសពីដែនសមត្ថភាពគ្រប់គ្រងរបស់យើង ហើយយើងមិនអាចទទួលខុសត្រូវចំពោះភាពយឺតយ៉ាវនៃការប្រគល់ទំនិញដែលបានរាំងស្ទះក្នុងកាលៈទេសៈនេះបានទេ។

4. ការរៀបចំ

បន្ទាប់ពីបានបញ្ជាទិញហើយ អ្នកនឹងទទួលបានសារបញ្ជាក់ទទួលស្គាល់ដោយស្វ័យប្រវត្តិ។ សូមកត់សម្គាល់ថា ការទទួលស្គាល់នេះ មិនមែនមានន័យថាការបញ្ជាទិញរបស់អ្នក ត្រូវបានទទួលយកនោះទេ។ រាល់ការបញ្ជាទិញទាំងអស់ គឺជាការសម្រេចទទួលដោយយើងខ្ញុំ និងដោយ Paypal ឬធនាគាររបស់អ្នក ហើយយើងខ្ញុំនឹងបញ្ជាក់ការទទួលយកនោះជូនអ្នកដោយបញ្ជាក់ថា ការបញ្ជាទិញរបស់អ្នកគឺត្រូវបានបញ្ជូនចេញរួចរាល់ហើយ។

នៅពេលដែលការបញ្ជាទិញ ត្រូវបានទទួលយក អ្នកគ្រាន់តែត្រូវបង់ប្រាក់ទៅតាមតម្លៃសរុបដែលមានបង្ហាញនៅចុងបញ្ចប់នៃដំណើរការត្រួតពិនិត្យ ជាមួយគ្នានឹងការដឹកជញ្ជូន។ ថ្លៃសេវាដឹកជញ្ជូនឆ្លងប្រទេសរបស់ក្រុមហ៊ុន Bodia Cambodian Apothecary ត្រូវទូទាត់ប្រមូលដោយក្រុមហ៊ុន Geolink Exim ជំនួសឱ្យក្រុមហ៊ុន Bodia Cambodian Apothecary ក្នុងអំឡុងពេលត្រួតពិនិត្យ ហើយយើងសន្យាថានឹងទូទាត់ប្រាក់ជូនក្រុមហ៊ុន Bodia Cambodian Apothecary តាមវិក្កយបត្រទូទាត់របស់អ្នក។

នៅពេលទទួលបានការបញ្ជាទិញផលិតផល អ្នកនឹងត្រូវបង់ថ្លៃផលិតផល និងថ្លៃចំណាយលើការដឹកជញ្ជូន (ថ្លៃដឹកជញ្ជូនសម្រាប់អ្នកបញ្ជាទិញនៅអឺរ៉ុបនឹងត្រូវទូទាត់ជាមួយនឹងក្រុមហ៊ុន Geolink Exim ជំនួសឱ្យក្រុមហ៊ុន Bodia Cambodian Apothecary)។

ឥវ៉ាន់ដែលនឹងត្រូវដឹកជញ្ជូនទៅតាមអាសយដ្ឋានក្នុងតំបន់អឺរ៉ុប ឬក្រៅតំបន់អឺរ៉ុបដោយក្រុមហ៊ុនយើង គឺជាទំនួលខុសត្រូវហានិភ័យរបស់អ្នកគិតចាប់ពីពេលដឹកជញ្ជូនទៅឱ្យអ្នក។ 

5. កិច្ចសន្យា

កិច្ចសន្យារវាងអ្នក និងក្រុមហ៊ុន Bodia Cambodian Apothecary គឺជាការភ្ជាប់កាតព្វកិច្ចផ្លូវច្បាប់។ ការបញ្ជាទិញរបស់អ្នក គឺជាការផ្ដល់សិទ្ធិឱ្យយើងដើម្បីទិញផលិតផល។ ការបញ្ជាទិញនេះមិនជះឥទ្ធិពលលើសិទ្ធិស្របច្បាប់របស់អ្នកឡើយ។ ប្រសិនបើយើងរកឃើញថាអតិថិជនណាម្នាក់ប្រព្រឹត្តផ្ទុយពីលក្ខខណ្ឌ និងខចែងទាំងនេះ យើងសូមរក្សាសិទ្ធិក្នុងការលុបចោល ឬព្យួរការបញ្ជាទិញរបស់អតិថិជននោះ។ ចំណុចនេះ រួមមានទាំងការមិនទូទាត់ផលិតផលដែលបានបញ្ជាទិញ និងការក្លែងបន្លំការប្រើប្រាស់វែបសាយត៍ និង/ឬការលក់។ ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការបិទអាសយដ្ឋានអ៊ីមែល និងលេខទូរសព្ទជាក់លាក់មិនឱ្យចូលក្នុងវែបសាយត៍ ឬធ្វើការបញ្ជាទិញទៀតឡើយ។ យើងនឹងមិនទទួលយកការបញ្ជាទិញពីអតិថិជនដែលយើងបានបញ្ឈប់មិនឱ្យធ្វើការបញ្ជាទិញនោះទេ។

ភាពជាម្ចាស់នៃផលិតផលនឹងប្រគល់ជូនអ្នកនៅពេលយើងបានទទួលការទូទាត់ពេញលេញ។

បុគ្គលដែលមិនមែនជាភាគីនៅក្នុងកិច្ចសន្យានេះ គឺមិនមានសិទ្ធិនៅក្រោម ឬពាក់ព័ន្ធនឹងកិច្ចសន្យានេះឡើយ។

6. ការលក់បន្ត

តាមរយៈការបញ្ជាទិញតាមវេបសាយត៍របស់យើង មានន័យថាអ្នកយល់ព្រមមិនអាចធ្វើការលក់បន្តផលិតផលរបស់យើងក្នុងគោលបំណងធ្វើអាជីវកម្មឡើយ។ ការលក់បន្តផលិតផលរបស់យើងក្នុងគោលបំណងធ្វើអាជីវកម្ម គឺជាការរំលោភបំពាន ខចែង និងលក្ខខណ្ឌ និងកិច្ចព្រមព្រៀងដែលអ្នកបានធ្វើឡើងជាមួយយើង។

កម្មសិទ្ធិបញ្ញា

ចាប់ពីពេលនេះតទៅបញ្ជីមិនមានការកំណត់នេះ ត្រូវហៅថាខ្លឹមសារ៖ អត្ថបទ គំនូរ ម៉ាក ឡូហ្គោ រូបសញ្ញា សញ្ញា ឈ្មោះផលិតផល សំឡេង ចម្រៀង ការងាររចនាក្រាហ្វិក វីដេអូ ផ្ទាំងអ៊ីនធើហ្វេសសម្រាប់អ្នកប្រើប្រាស់ និងផ្ទាំងបង្ហាញផ្សព្វផ្សាយ រូបថត រូបភាព ឬភាសាកូដកម្មវិធី ព្រមទាំងគោលការណ៍ការងារ ក៏ដូចជារូបភាពនៃខ្លឹមសាររបស់វែបសាយត៍ Bodia Cambodian Apothecary គឺជាទ្រព្យសម្បត្តិផ្ដាច់មុខរបស់ក្រុមហ៊ុន Geolink Group, Co., Ltd និងត្រូវបានការពារដោយច្បាប់ និងសិទ្ធិពាក់ព័ន្ធនឹងពាណិជ្ជសញ្ញា ប៉ាតង់ និងសិទ្ធិអ្នកនិពន្ធ។

ការផលិតឡើងវិញ ការចែកចាយ ការបញ្ជូន ការកែប្រែ ឬការប្រើប្រាស់ផ្នែកណាមួយ ឬទាំងស្រុងនៃខ្លឹមសារវែបសាយត៍នេះ គឺត្រូវបានអនុញ្ញាតបានតែក្នុងគោលបំណងប្រើប្រាស់ជា ព័ត៌មាន ឯកជន បុគ្គល និងមិនមែនសម្រាប់ធ្វើអាជីវកម្មតែប៉ុណ្ណោះ។

ការប្រើប្រាស់ក្នុងគោលបំណងផ្សេងក្រៅពីនេះ គឺត្រូវបានហាមឃាត់ជាដាច់ខាត។

7. ការទូទាត់ និងសុវត្ថិភាព

យើងមិនរក្សាទុកទិន្នន័យកាតឥណទានរបស់អ្នកទេ។ អ្នកមិនត្រូវបញ្ចូលទិន្នន័យកាតឥណទានរបស់អ្នកចូលមកក្នុងវែបសាយត៍របស់ Bodia Cambodian Apothecary ឡើយ។ នៅពេលអ្នកចូលមកដល់ផ្ទាំងបង្ហាញអំពីការទូទាត់ប្រាក់ចំពោះផលិតផលដែលអ្នកទិញ អ្នកនឹងចេញពីវែបសាយត៍របស់យើង ហើយការទូទាត់ប្រាក់របស់អ្នកនឹងត្រូវធ្វើឡើងតាមរយៈប្រព័ន្ធកុំព្យូរទ័រដែលមានសុវត្ថិភាព។ យើងទទួលយកកាតសម្រាប់ទូទាត់ច្រើនប្រភេទ (Visa, Mastercard, ….)។ យើងមិនមានការប្ដូរយករង្វាន់សក្ខីប័ត្រតាមអនឡាញឡើយ។

ការទូទាត់ប្រាក់ត្រូវធ្វើឡើងជាប្រាក់អឺរ៉ូ (€) ឬដុល្លារ ($) ហើយប្រសិនបើអាច កាតរបស់អ្នកនឹងត្រូវទូទាត់ទៅតាមអត្រាប្ដូរប្រាក់ក្នុងពេលទូទាត់នោះ។ ថ្លៃសេវាដឹកជញ្ជូនឆ្លងប្រទេសរបស់ Bodia Cambodian Apothecary នឹងត្រូវប្រមូលដោយយើងខ្ញុំជំនួសឱ្យក្រុមហ៊ុន Bodia Cambodian Apothecary ក្នុងអំឡុងពេលនីតិវិធីត្រួវពិនិត្យចេញ ហើយយើងសន្យាថានឹងទូទាត់ជូនក្រុមហ៊ុន Bodia Cambodian Apothecary ជំនួសអ្នកទៅតាមទឹកប្រាក់ដែលយើងខ្ញុំបានទទួលពីអ្នក។

អ្នកអាចទាក់ទៅកាន់ Bodia Cambodian Apothecary គ្រប់ពេលដែលអ្នកមានចម្ងល់ បញ្ហា ឬសំណួរផ្សេងៗ ដោយគ្រាន់តែផ្ញើអ៊ីមែលមកកាន់ contact@bodia.com

8. តម្លៃ និងពន្ធអាករលើតម្លៃបន្ថែម (VAT)

តម្លៃដែលបានដាក់លក់នៅក្នុងវែបសាយត៍ គឺគិតជាអឺរ៉ូ (€) ឬដុល្លារ ($)។ យើងខ្ញុំសូមរក្សាសិទ្ធិកែប្រែតម្លៃគ្រប់ពេលវេលាទាំងអស់។ ការបញ្ជាទិញឆ្លងប្រទេស អាចនឹងមានការគិតថ្លៃសេវាធនាគារសម្រាប់ប្រតិបត្តិការអន្តរជាតិ។ តម្លៃ និងការប្រូមូសិន ដែលមានតាំងបង្ហាញក្នុងហាងតាមផ្លូវសំខាន់ៗ មិនអនុវត្តចំពោះវែបសាយត៍នេះឡើយ លើកលែងតែមានការបញ្ជាក់ និងការចែងផ្សេងពីនេះ។ ជាធម្មតា ប្រសិនបើអ្នកបានធ្វើការស្នើឱ្យដឹកជញ្ជូនទៅកាន់អាសយដ្ឋានក្នុងតំបន់អឺរ៉ុប នោះថ្លៃទំនិញ និងថ្លៃដឹកជញ្ជូននឹងគិតបញ្ចូលទាំងអាករលើតម្លៃបន្ថែមតំបន់អឺរ៉ុប ចំនួន 20% ហើយចំនួននេះនឹងមានបង្ហាញជូនអ្នកនៅក្នុងអ៊ីមែលជូនដំណឹងអំពីការលក់។ ថ្លៃអាករលើតម្លៃបន្ថែមពាក់ព័ន្ធនឹងសេវាដឹកជញ្ជូនដែលគិតដោយក្រុមហ៊ុន Bodia Cambodian Apothecary ក្នុងករណីដែលដឹកជញ្ជូនទៅក្នុងតំបន់អឺរ៉ុប គឺត្រូវបានប្រមូលដោយក្រុមហ៊ុន Geoling Exim ជំនួសឱ្យក្រុមហ៊ុន Bodia Cambodian Apothecary។

ប្រសិនបើអ្នកមិនមែនជាអ្នករស់នៅក្នុងតំបន់អឺរ៉ុប ហើយអ្នកស្នើសុំឱ្យដឹកជញ្ជូនទៅកាន់អាសយដ្ឋានដែលមិនមែនជាតំបន់អឺរ៉ុប ផលិតផលនោះនឹងមិនជាប់អាករលើតម្លៃបន្ថែមតំបន់អឺរ៉ុបឡើយ ប៉ុន្តែតម្លៃដែលអ្នកបង់សម្រាប់ថ្លៃផលិតផលនោះគឺរក្សានៅដដែលដូចមានបង្ហាញនៅក្នុងវែបសាយត៍។

ការផ្ដល់ជូនសេវាដឹកជញ្ជូនដោយឥតគិតថ្លៃ គឺអនុវត្តសម្រាប់តែក្នុងប្រទេសកម្ពុជា និង Corsica ប៉ុណ្ណោះ (ប៉ុន្តែមិនរាប់បញ្ចូល DOM-TOM ទេ) ។ 

9. ពន្ធគយ សម្រាប់ការដឹកជញ្ជូនក្រៅតំបន់អឺរ៉ុប

អាជ្ញាធរនៅក្នុងប្រទេសរបស់អ្នក អាចនឹងយកពន្ធ ឬអាករលើកញ្ចប់ទំនិញដែលបាននាំចូល។ យើងមិនទទួលខុសត្រូវចំពោះការគិតថ្លៃសេវានេះឡើយ។ អ្នកទទួលទំនិញដែលបានបញ្ជាទិញ គឺទទួលខុសត្រូវចំពោះរាល់នីតិវិធីគយសម្រាប់ការនាំចូលផលិតផល ហើយនឹងតម្រូវឱ្យបង់ថ្លៃសេវាបន្ថែមសម្រាប់ការដឹកជញ្ជូនអន្តរជាតិ រួមមានដូចជាពន្ធនាំចូល ពន្ធគយនាំចូលផ្លូវការ ពន្ធដារ ការយកពន្ធ និងថ្លៃសេវាផ្សេងៗដែលអាចនឹងត្រូវបានគិតបន្ថែមសម្រាប់ការដឹកជញ្ជូនទៅក្រៅតំបន់អឺរ៉ុប។

អ្នកទទួលឥវ៉ាន់ ដែលមិនមែនជាអ្នកបញ្ជាទិញ នឹងទទួលបានការស្នើសុំទូទាត់ប្រាក់ដាច់ដោយឡែកសម្រាប់ការគិតថ្លៃសេវាទាំងនេះ។ ប្រសិនបើអ្នកកំពុងបញ្ជាទិញផលិតផល ដែលត្រូវដឹកជញ្ជូនទៅឱ្យបុគ្គលផ្សេងម្នាក់ទៀត អ្នកត្រូវប្រាកដថាពួកគាត់បានដឹងថាពួកគាត់ត្រូវទទួលខុសត្រូវលើថ្លៃសេវាបន្ថែមនេះ។

សូមកត់សម្គាល់ថា អ្នក (ឬអ្នកទទួលឥវ៉ាន់ ប្រសិនបើជាមនុស្សខុសគ្នា) នឹងក្លាយជាអ្នកនាំចូលសម្រាប់ការដឹកជញ្ជូនទំនិញអន្តរជាតិទាំងអស់នេះ។ ដូច្នេះ មុនពេលធ្វើការបញ្ជាទិញ អ្នកមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យថា ឥវ៉ាន់ដែលបានបញ្ជាទិញនោះ អនុលោមតាមបទប្បញ្ញត្តិនាំចូលនៃរដ្ឋាភិបាលរបស់ប្រទេស និងសហព័ន្ធរបស់អ្នក និងថាមិនមានលក្ខខណ្ឌតម្រូវ ឬការរឹតត្បិតក្នុងប្រទេសណាមួយដែលអាចប៉ះពាល់ដល់ការទទួលឥវ៉ាន់ដែលអ្នកបញ្ជាទិញឡើយ។

10. ការលុបចោល និងការប្រគល់ទំនិញ ត្រឡប់ទៅវិញ

យើងមានគោលបំណងបញ្ជូនការបញ្ជាទិញនេះនៅក្នុងរយៈពេលពីរថ្ងៃក្នុងថ្ងៃធ្វើការ ដូច្នេះប្រសិនបើអ្នកចង់លុបចោលការបញ្ជាទិញដោយមិនមានគិតថ្លៃសេវា អ្នកត្រូវតែធ្វើការស្នើសុំលុបចោលការបញ្ជាទិញនោះ មុនពេលដែលទំនិញរបស់អ្នកត្រូវបានបញ្ជូនចេញ។ ប្រសិនបើអ្នកពិតជាមានបំណងលុបចោលការបញ្ជាទិញ សូមទាក់ទងមកយើងខ្ញុំតាមរយៈអ៊ីមែល contact@bodia.com។ ប្រសិនបើអ្នកមានបំណងកែប្រែចំណុចណាមួយនៃការបញ្ជាទិញនោះ ជាដំបូង យើងសូមណែនាំឱ្យអ្នកទាក់ទងមកយើងខ្ញុំតាមរយៈអ៊ីមែល contact@bodia.com ដើម្បីជៀសវាងការបង់ថ្លៃដឹកជញ្ជូនម្ដងទៀត។

ក្នុងករណីដែលអ្នកផ្លាស់ប្ដូរចិត្ត និងចង់ប្រគល់ទំនិញត្រលប់មកវិញ អ្នកមានពេលចំនួន 14 ថ្ងៃ បន្ទាប់ពីទទួលបានទំនិញ ក្នុងការបញ្ជូនទំនិញនោះត្រលប់មក Bodia Cambodian Apothecary វិញក្នុងទម្រង់ដើម និងមានការវេចខ្ចប់ល្អដូចដើម។ សូមផ្ញើមកកាន់អាសយដ្ឋាន Bodia Cambodian Apothecary,130 bvd de Belleville, 75020 Paris។

អ្នកក៏ត្រូវផ្ញើអ៊ីមែលដោយបញ្ចាក់ឱ្យបានច្បាស់លាស់អំពីគោលបំណងនៃការប្រគល់ទំនិញត្រលប់មកវិញមកកាន់អាសយដ្ឋានអ៊ីមែល contact@bodia.com។ បន្ទាប់មក យើងនឹងប្រគល់ប្រាក់ជូនអ្នកវិញនៅក្នុងរយៈពេល 14ថ្ងៃបន្ទាប់ពីទទួលបានផលិផលនោះមកដល់ការិយាល័យវិញ។

ប្រសិនបើឥវ៉ាន់មិនស្ថិតក្នុងស្ថានភាពដើម ក្រុមហ៊ុននឹងមិនទទួលយកការប្រគល់នោះ ហើយអ្នកអាចមកយកឥវ៉ាន់នោះពីការិយាល័យវិញពេលណាក៏បាន។

ថ្លៃដឹកជញ្ជូនតាមនាវាសម្រាប់ការប្រគល់ទំនិញ ត្រឡប់មកវិញ គឺជាបន្ទុករបស់អតិថិជន ហើយយើងសូមណែនាំឱ្យអ្នកផ្ញើទំនិញ ត្រលប់មកវិញ ដោយភ្ជាប់ជាមួយនឹងវិក្កយបត្រតាមកញ្ចប់ឥវ៉ាន់ផងដែរ។

ក្នុងករណីដែលទំនិញមិនត្រឹមត្រូវ ឬខូចខាត ត្រូវប្រគល់ទំនិញនោះត្រឡប់មកវិញក្នុងរយៈពេល 10ថ្ងៃ គិតចាប់ពីថ្ងៃដែលទទួលបានទំនិញនោះ។ សូមភ្ជាប់មកជាមួយនឹងឈ្មោះ អាសយដ្ឋាន លេខទូរសព្ទ និងលេខបញ្ជាទិញរបស់អ្នក ព្រមទាំងពន្យល់អំពីមូលហេតុនៃការបញ្ជូនទំនិញនោះមកវិញ។ បន្ទាប់មក យើងនឹងអាចបង្វិលប្រាក់ជូនលោកអ្នកវិញ នៅក្នុងរយៈពេល 30 ថ្ងៃ បន្ទាប់ពីទទួលបានការជូនដំណឹងអំពីការលុបចោលនោះ។ ប្រសិនបើអ្នកប្រគល់ទំនិញមកវិញដោយសារតែអ្នកផ្លាស់ប្ដូរចិត្តខ្លួនឯង អ្នកត្រូវចេញថ្លៃសេវាបញ្ជូនទំនិញមកវិញ។

ផលិតផលដែលប្រគល់មកវិញ ត្រូវតែជាផលិតផលដែលបានទិញតាមរយៈវែបសាយត៍របស់យើងដាច់ខាត មិនមែនជាផលិតផលដែលទិញតាមហាងរបស់យើងឡើយ។

ក្នុងករណីដែលទំនិញមិនត្រឹមត្រូវ យើងនឹងស្នើសុំឱ្យអ្នកប្ដូរទំនិញ ឬយកប្រាក់វិញ។ ក្នុងករណីអ្នកមិនបានឆ្លើយតបក្នុងរយៈពេល 15 ថ្ងៃ យើងនឹងសន្មត់ថា អ្នកចង់បានប្រាក់ត្រលប់ទៅវិញ ហើយយើងនឹងដំណើរការទូទាត់ជូនអ្នកក្នុងរយៈពេល 30 ថ្ងៃ បន្ទាប់ពីទទួលបានការបញ្ជាក់។

អាស័យដ្ឋានប្រគល់៖ Geolink Exim – 130 Bvd de Belleville, 75020 Paris, France។ 

11. ក្នុងករណីកញ្ចប់ឥវ៉ាន់ខូច

យើងខ្ញុំសូមអធ្យាស្រ័យ ប្រសិនបើផលិតផល Bodia Cambodian Apothecary ដែលអ្នកទន្ទឹងរង់ចាំទទួលនោះមានការខូចខាត។ យើងពិតជាបានខិតខំប្រឹងប្រែងវេចខ្ចប់យ៉ាងមានសុវត្ថិភាពបំផុត ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កញ្ចប់ដែលបានវេចខ្ចប់ប្រកបដោយការយកចិត្តទុកដាក់នោះអាចនឹងធ្លាក់ ឬទង្គិច នៅពេលដឹកជញ្ជូនទៅដល់គេហដ្ឋានរបស់អ្នក។ ប្រសិនបើអ្នកប្រគល់ទំនិញនោះត្រឡប់មកវិញនៅក្នុងរយៈពេល 14 ថ្ងៃ គិតចាប់ពីថ្ងៃទទួល យើងនឹងផ្ដល់ជូនការផ្លាស់ប្ដូរថ្មីជូនអ្នកប្រសិនបើអាច ឬធ្វើការប្រគល់ប្រាក់ជូនអ្នកវិញ បន្ទាប់ពីទទួលបានទំនិញនោះពីអ្នក។ ក្នុងករណីនេះ យើងនឹងចេញថ្លៃសេវាដឹកជញ្ជូនទំនិញនោះត្រឡប់មកវិញ។ ពុំមានខចែង និងលក្ខខណ្ឌណាមួយប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់អ្នកឡើយ។ ដើម្បីស្វែងយល់បន្ថែមអំពីលទ្ធភាពក្នុងការអនុវត្តចំណុចនេះ សូមទាក់ទងមកកាន់ទូរសព្ទលេខ +33 (0)9 52 11 77 66។ លក្ខខណ្ឌនេះអនុវត្តបានតែក្នុងតំបន់អឺរ៉ុបប៉ុណ្ណោះ។

ការចុះបញ្ជីទិន្នន័យបុគ្គល

ក្រុមហ៊ុន Geolink Exim អាចប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក តាមរយៈទម្រង់នៃការបញ្ចូលព័ត៌មានទៅក្នុងវែបសាយត៍ ដែលចាំបាច់ត្រូវបំពេញក្រោមសំណើសុំរបស់ក្រុមហ៊ុន Geolink Exim។

ក្រុមហ៊ុន Geolink Exim អាចនឹងប្រមូលព័ត៌មានអំពីអ្នកដោយស្វ័យប្រវត្តិតាមរយៈ cookies។ សូមអានផ្នែក “cookies” ខាងក្រោម។

ព័ត៌មានផ្ទាល់ខ្លួនដែលប្រមូលបាន ត្រូវបានធ្វើដោយស្វ័យប្រវត្តិ ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងការបញ្ជាទិញ និងការចេញវិក្កយបត្រ។

ទិន្នន័យទាំងនេះនឹងត្រូវចាត់ទុកជាព័ត៌មានសម្ងាត់ជាទីបំផុត ហើយនឹងមិនបញ្ចូនទៅឱ្យសមាជិកណាមួយដែលនៅក្រៅក្រុមហ៊ុន Geolink Group Co. Ltd., ក្នុងគោលបំណងណាមួយឡើយ។

ប្រសិនបើអ្នកមានបំណងចង់ទទួលបានដំណឹងអំពីការផ្ដល់ជូនពិសេស ឬប្រម៉ូសិនថ្មីៗ ឬព័ត៌មានអំពីផលិតផលដែលបានដាក់លក់ សូមធ្វើការចុះឈ្មោះលើព្រឹត្តិប័ត្រព័ត៌មានរបស់យើងនៅពេលចុះឈ្មោះតាមអនឡាញ។

នៅពេលដែលអ្នកបានធ្វើការចុះឈ្មោះ អ្នកនឹងទទួលបានអ៊ីមែលបញ្ជាក់។ អ្នកអាចចុចលើអ៊ីមែលដើម្បីធ្វើផ្តល់ព័ត៌មានលម្អិតរបស់អ្នក និងដើម្បីឱ្យប្រាកដថា អ្នកផ្សេងទៀតកំពុងព្យាយាមចុះឈ្មោះដោយប្រើឈ្មោះរបស់អ្នក។

ដោយគិតចាប់ពីចំណុចនោះមក អ្នកអាចទទួលបានការជូនដំណឹងដោយផ្ទាល់ពីគ្រប់មធ្យោបាយផ្សព្វផ្សាយរបស់ Bodia Cambodian Apothecary ទាំងអស់ និងស្ថាប័នផ្សេងៗរបស់ក្រុមហ៊ុន Geolink Group Co., Ltd.។

ប្រសិនបើអ្នកចង់បញ្ឈប់ការទំនាក់ទំនងទាំងនេះ អ្នកអាចផ្ញើអ៊ីមែលមកកាន់ contact@bodia.com បាន។

យោងតាមច្បាប់ អ្នកមានសិទ្ធិចូលមកកែប្រែ ផ្លាស់ប្ដូរ ឬលុបចោលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកពីប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ Bodia Cambodian Apothecary បាន។ សូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈ contact@bodia.com ប្រសិនបើអ្នកចង់កែប្រែ ផ្លាស់ប្ដូរ ឬលុបចោលព័ត៌មានផ្ទាល់ខ្លួន។

 

12. កម្មវិធី Cookies

នៅពេលអ្នកចូលមកកាន់វែបសាយត៍ Bodia Cambodian Apothecary កម្មវិធី “cookies” អាចនឹងដំណើរការនៅលើកុំព្យូទ័ររបស់អ្នក ដើម្បីប្រមូលព័ត៌មានដែលនឹងជួយពួកយើងក្នុងការពង្រឹងសេវាកម្ម និងបំពេញចិត្តរបស់អ្នក។ កម្មវិធី cookies ដែលយើងប្រើប្រាស់នៅក្នុងវែបសាយត៍នេះ គឺជាកម្មវិធី cookies ផ្ទុកទិន្នន័យបណ្ដោះអាសន្នប៉ុណ្ណោះ មានន័យថា នឹងមិនរក្សាទុកព័ត៌មានអតិថិជននោះទេ។ ប្រសិនបើអ្នកមិនចង់បានកម្មវិធីនេះនៅលើកុំព្យូទ័ររបស់អ្នកទេ សូមចូលទៅកែប្រែទិសដៅអ៊ីនធឺណិតរបស់អ្នក។

សូមចងចាំថា ប្រសិនបើគ្មានកម្មវិធី cookies ទេ ផ្នែកមួយចំនួននៃវែបសាយត៍នេះ នឹងមិនអាចចូលប្រើប្រាស់បានឡើយ។ តាមរយៈការប្រើប្រាស់វែបសាយត៍នេះ មានន័យថាអ្នកយល់ព្រមប្រើប្រាស់កម្មវិធី cookies ខាងលើ។ ប្រសិនបើអ្នកមិនចង់ប្រើកម្មវិធីនេះទេ សូមអ៊ីមែលទៅកាន់ contact@bodia.com។

Processing...
Thank you! Your subscription has been confirmed. You'll hear from us soon.
Stay tuned!
Subscribe our newsletter to get updates
ErrorHere