ឈុតផលិតផលថែរក្សាស្បែកមុខ
ស្លឹកត្រចៀកក្រាញ់ & ប្រូតេអុីនសំបុកដង្កូវនាង
វិទ្យាសាស្ត្របុរាណ សម្រាប់ព្យាបាលស្បែកមុខ
ស្លឹកត្រចៀកក្រាញ់ ជារុក្ខជាតិដែលផ្ទុកទៅដោយជាតិទឹក ហើយត្រូវបានគេស្គាល់តាំងពី ២ ទសវត្សរ៍ឆ្នាំមុន ។ វាជារុក្ខជាតិដែលមានអត្ថប្រយោជន៍ជាច្រើន ទោះបីជាមានរូបរាងតូចយ៉ាងណាក៏ដោយ។ ជនជាតិឥណ្ឌាបុរាណ Ayurveda Medecin បានហៅវាថា " ជាឱសថដែលផ្ទុកទៅដោយឱសថ '' រុក្ខជាតិនេះថែមទាំងជំនួយដល់ការចងចាំផងដែរ កាលពីសម័យមុនគេបានសង្កេតមើលសត្វដំរី ពួកវាមានការចងចាំល្អ ដោយសារតែពួកវាស៊ីរុក្ខជាតិនេះជាអាហារ។ បូឌាបានប្រមូលផ្តុំអត្ថប្រយោជន៍ ទាំងអស់ដែលស្លឹកត្រចៀកក្រាញ់មាន មកចម្រាញ់ និងផលិតជាផលិតផលថែរក្សាស្បែកមុខមួយឈុតនេះ។ យើងបានផ្សំវាជាមួយនិងប្រូតេអុីនដែលមាននៅក្នុងសំបុកដង្កូវនាង ដើម្បីជួយបន្ថែមនូវភាពទន់ល្មើយដល់ស្បែក មុខ ។ សាកល្បងប្រើប្រាស់បច្ចេកវិទ្យាថ្មី ដែលជួយព្យាបាល និងថែទាំស្បែកមុខរបស់លោកអ្នក អោយមានភាពស្រស់ថ្លាជាប្រចាំថ្ងៃ ជាមួយនិងគ្រឿងផ្សំធម្មជាតិ។
ស្លឹកត្រចៀកក្រាញ់
(Lat. Centella Asiatica)
ឱសថដែលផ្ទុកទៅដោយឱសថ
មិនថាអ្នកហៅឈ្មោះរុក្ខជាតិនេះថា Centella Asiatica ឬ Asian Pennyworth ទេ រុក្ខជាតិតូចច្រឡឹងនេះ មានប្រភពមកពីអំបូរជីង្កាម។ នៅក្នុងប្រទេសកម្ពុជា គេយករុក្ខជាតិនេះមកធ្វើជាឱសថព្យាបាលជំងឺគ្រុនក្តៅ និង ជំនួយការចងចាំ។ ថ្មីៗនេះអ្នកវិទ្យាសាស្រ្តបានរកឃើញថា វាមានឥទ្ធិពលក្នុងការព្យាបាលស្បែក ជំរុញកោសិកាស្បែកអោយលូតលាស់បានលឿន និងកម្ចាត់រាល់ភាពមិនល្អដែលបង្ករជាមេរោគនៅក្នុងស្បែក។
ប្រូតេអុីននៃសំបុកដង្កូវនាង
ភាពទន់ល្មើយ
ដែលនឹកស្មានមិនដល់ ....
មិនដែលដឹងសោះ ថាប្រូតេអុីននៃសំបុកដង្កូវនាងជាផ្នែកមួយដែលជួយអោយស្បែកមានភាពទន់ល្មើយ និងបានក្លាយជាគ្រឿងផ្សំមួយដ៏សំខាន់ដែលបូឌាបានយកមកលាយបញ្ចូលនៅក្នុងផលិតផល។ ប្រូតេអុីននេះ ជារបស់សំខាន់សម្រាប់ផ្សារភ្ជាប់សរសៃសំបុកដង្កូវនាងអោយជាប់គ្នាពីមួយសរសៃទៅមួយសរសៃ។ វាក៏មានផ្ទុកនូវសារធាតុកម្ចាត់ជាតិពុល និងធ្វើអោយស្បែកទន់ម៉ត់រលោង។ ហេតុនេះទើបអ្នកតម្បាញសរសៃសូត្រតែងតែមានដៃដ៏ទន់ល្មើយ និងរលោង។
វិធីថែរក្សាស្បែកមុខបែបថ្មី គឺមាននៅក្នងនេះ!
ជំហានទី ១ - លាងសម្អាត
ហ្វូមលាងមុខ
ងាយស្រួលក្នុងការលាងសម្អាតមុខជារៀងរាល់ថ្ងៃ ជាមួយហ្វូមរបស់យើង ដែលមានពពុះពណ៌សដូចពពក អាចលាងសម្អាតគ្រឿងសម្អាងបានស្អាតល្អ និងជម្រុះកោសិកាចាស់ៗក្នុងពេលតែមួយ ... ត្រៀមខ្លួនទទួលយកការថែរក្សាស្បែកមុខបែបថ្មីហើយឬនៅ?
ជំហានទី ២ - ព្យាបាល
សេរ៉ូមមុខ
ផ្សំជាមួយប្រទាលកន្ទុយក្រពើ រួមផ្សំនិងស្លឹកត្រចៀកក្រាញ់ និងប្រូតេអុីននៃសរសៃសំបុកដង្កូវនាង សេរ៉ូមមុខជ្រាបចូលស្បែកបានជ្រៅ និងជួយជួសជុលស្បែកដែលខូច និងធ្វើអោយស្បែកមុខស្រស់ថ្លា មានសំណើម។
ជំហានទី ៣ - ផ្តល់សំណើម
គ្រីមលាបមុខពេលយប់
គ្រីមលាបមុខពេលយប់នេះ ផ្សំជាពិសេសពីស្លឹកត្រចៀកក្រាញ់ និងប្រូតេអុីនសំបុកដង្កូវនាង រួមជាមួយប្រេង Jojoba និង Shea Butter។ គ្រីមលាបមុខនេះ មានតួនាទីផ្តល់សំណើមដល់ស្បែក និងព្យាបាលស្បែកដែលខូចអោយមានសុខភាពល្អឡើងវិញ។
ថ្មីស្រឡាង
ឈុតផលិតផលធម្មជាតិដ៏ពិសេស ដែលជួយព្យាបាល និងថែរក្សាស្បែកមុខ
តម្លៃពិសេស - ៥០ ដុល្លារ
វេទមន្តថ្មីដែលស្ថិតនៅក្នុងប្រអប់តែមួយ សម្រាប់ថែរក្សា និង ព្យាបាលស្បែកមុខ។ ផលិតផលស្លឹកត្រចៀកក្រាញ់ និងប្រូតេអុីននៃសរសៃសំបុកដង្កូវនាង របស់យើងមានចាប់ពីហ្វូមលាងមុខ សេរ៉ូមលាបមុខ និងគ្រីមលាបមុខពេលយប់ ជួយអោយស្បែកមានសុខភាពល្អ និងស្រស់ស្រាយ។ អ្វីៗគ្រប់យ៉ាងដែលលោកអ្នកត្រូវការសម្រាប់ស្បែកមុខ របស់លោកអ្នក មាននៅក្នុងប្រអប់ធម្មជាតិមួយនេះ!
អានអត្ថបទ
ជួបជាមួយនិងផលិតផលដែលជួយអោយស្បែកមុខស្រស់ថ្លា
ចូលឆ្នាំ ២០២១ ហើយ ចង់ផ្លាស់ប្តូរទម្លាប់ថែរក្សាស្បែកមែនទេ? ជួបជាមួយនិងផលិតផលថ្មីរបស់យើងដែល ផ្សំពីស្លឹកត្រចៀកក្រាញ់ និងប្រូតេអុីនសំបុកដង្កូវនាង ដែលមានអត្ថប្រយោជន៍ដ៏អស្ចារ្យ! ខ្យល់ពុល និងសកម្មភាពប្រចាំថ្ងៃរបស់យើងបណ្តាលអោយស្បែកមិនភ្លឺថ្លា ហេតុនេះទើបបូឌាសម្រិតសម្រាង ផលិតជាគ្រឿងថែរក្សាស្បែកមុខដែលអាចប្រើប្រាស់បានគ្រប់ប្រភេទស្បែកទាំងអស់ ...