ក្រែមលាបស្បែក - ផ្សំពីរមៀតស និងផ្កាក្តាំងងា
Ingredients
BENEFITS
DESCRIPTION
ចិញ្ចឹម ការពារ និងផ្តល់សំណើម
រូបមន្តថ្មីរបស់យើងសម្បូរទៅដោយប្រេងគ្រាប់ធញ្ញជាតិ និងប្រេងសណ្តែកដែលពង្រឹងរបាំងការពារស្បែកបានល្អ គួបផ្សំនឹងក្លិនក្រអូបនៃឬសឈើធម្មជាតិ ។ ក្រែមលាបខ្លួនរបស់បូឌា ត្រូវបានរចនាបទឡើងសម្រាប់ការប្រើប្រាស់ជាប្រចាំថ្ងៃ និងសមស្របទៅតាមរដូវកាល។ មិនថាស្បែករបស់អ្នកជាប្រភេទស្បែកស្ងួតត្រូវការជាតិសំណើម ឬ ជាប្រភេទស្បែកត្រូវការ ការព្យាបាលឡើងវិញនោះទេ ផលិតផលក្រែមនិងប័រលាបខ្លួនផ្សំពីឬសឈើធម្មជាតិ ដែលផ្សំជាមួយផ្កាក្តាំងងា និងរមៀតស ជួយព្យាបាលស្បែកស្ងួត ផ្តល់សំណើម ធ្វើអោយមានអារម្មណ៍ធូរស្រាល ដោយសារតែក្លិនឈ្ងុយក្រអូបប្រហើរនៃគ្រីមលាបស្បែកមួយនេះ។
អត្ថប្រយោជន៍ ៖
- ព្យាបាល ៖ ផ្តល់សំណើមដល់ស្បែក នៅពេលដែលស្បែកស្ងួតរបក ឬគ្រើម
- ចិញ្ចឹម៖ សំបូរទៅដោយប្រេងធម្មជាតិ ជួយការពារ ផ្តល់សំណើមនិង ជាតិទឹកដល់ស្បែក ធ្វើអោយស្បែកទន់រលោង
- ការពារ ៖ ពង្រឹងរបាំងការពារស្បែករបស់អ្នក
- ក្លិនក្រអូប ៖ សំបូរទៅដោយប្រេងធម្មជាតិដែលជួយផ្តល់ក្លិនក្រអូបប្រហើរដល់ស្បែក
គ្រឿងផ្សំ និងអត្ថប្រយោជន៍ ៖
- ប្រេងដូង៖ ជួយចិញ្ចឹម ផ្តល់សំណើម ការពារ ធ្វើអោយស្បែកទន់រលោង។ សម្បូរទៅដោយអាស៊ីត Lauric (ប្រឆាំងមេរោគ ធ្វើឱ្យស្បែកត្រជាក់)
- Shea Butter ៖ ចិញ្ចឹម ការពារ ធ្វើឱ្យស្បែកទន់មានសំណើម បង្កើតកោសិកាស្បែក ព្យាបាលនិងបំប៉នស្បែកដែលខូច។ សម្បូរទៅដោយអាស៊ីតអូមេហ្គា 9 (អាស៊ីតខ្លាញ់អូមេហ្គា 9 ដែលជួសជុលនិងការពារ)
- ប្រេងកន្ទក់៖ ចិញ្ចឹម ផ្តល់សំណើម ការពារ ធ្វើឱ្យស្បែកទន់ ប្រឆាំងភាពចាស់។ សម្បូរទៅដោយ ហ្គាម៉ា-អូរីហ្សាណុល វីតាមីន E សារធាតុ Phytosterols និងអាស៊ីត ferulic (ប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងភាពចាស់)
- គ្លីសេរីន៖ ផ្តល់សំណើម រក្សាជាតិទឹកក្នុងស្បែក ថែបំប៉នស្បែកបានជ្រៅ
- រមៀតពណ៌ស និងប្រេងផ្កាក្តាំងងារ ៖ ផ្តល់ក្លិនក្រអូបប្រហើរ
ក្លិន ៖
មានក្លិនដែលក្រអូបប្រហើរ លាយឡំគ្នារវាង ក្លិនផ្កា (ពីផ្កាក្តាំងងា និង ផ្កាម្រះព្រៅ), ក្លិនប្រហើរតិចៗ (ពីរមៀតស) និងក្លិនផ្អែម (ពីប្រេងដូង) នៅពេលលាបលើស្បែក មានភាពត្រជាក់ ជួយឲ្យស្បែកភាពទន់ រលោង ផ្តល់សំណើមដល់ស្បែកភ្លាមៗ
វិធីប្រើប្រាស់៖
ប្រើក្រោយពេលលាងសម្អាតខ្លួនរួច ដើម្បីអោយសារជាតិក្រែមជ្រាបចូលស្បែក និងស្រូបយកសារជាតិប្រេងចិញ្ចឹមបានល្អ។ អាចប្រើប្រាស់បានពេញដងខ្លួន ជាពិសេសនៅត្រង់បរិវេណជង្គង់ និងកែងដៃ។
ការប្រើប្រាស់ ៖
អាចប្រើជាប្រចាំថ្ងៃ