ហ្វូមលាងមុខ - ផ្សំពីស្លឹកត្រចៀកក្រាញ់ និង សំបុកដង្កូវនាង
Ingredients
BENEFITS
DESCRIPTION
ព្យាបាល និងបណ្តុះកោសិកា
ផ្សំចេញពីស្លឹកត្រចៀកក្រាញ់ នឹងសេរ៉េស៊ីនប្រូតេអ៊ីននៃសរសៃសំបុកដង្កូវនាងធ្វើអោយស្បែកមុខទន់ល្មើយក្រោយពេលប្រើរួច។ ហ្វូមលាងមុខនេះ លាងសម្អាតគ្រឿងសម្អាង និងធូលីដីចេញពីផ្ទៃមុខបានជ្រះល្អ។
អត្ថប្រយោជន៍នៃគ្រឿងផ្សំ៖
- ស្លឹកត្រចៀកក្រាញ់៖ មិនថាអ្នកស្គាល់ឈ្មោះថា Centella Asiatica ឬ ស្លឹកត្រចៀកក្រាញ់ រុក្ខជាតិមួយនេះគឺជាប្រភេទរុក្ខជាតិស្លឹកដែលមានអត្ថប្រយោជន៍ជាច្រើន។ នៅក្នុងប្រទេសកម្ពុជា គ្រូខ្មែរបុរាណបានយកស្លឹកត្រចៀកក្រាញ់ ទៅធ្វើជាឱសថបុរាណដើម្បីព្យាបាលគ្រុនក្តៅ និងជាថ្នាំបំប៉នខួរក្បាល។ មកដល់សម័យកាលថ្មី អ្នកឯកទេសផ្នែកសម្រស់ បានរកឃើញថា ស្លឹកត្រចៀកក្រាញ់ ជួយជម្រុញដល់កោសិកាស្បែកអោយលូតលាស់បានរហ័ស និងជួយព្យាបាលបញ្ហាស្បែកបានច្រើន ជាពិសេសនោះ គឺជួយបណ្តឹងស្បែកមិនអោយយារធ្លាក់។
- Sericin : ប្រូតេអ៊ីនធម្មជាតិ ដែលមាននៅក្នុងសំបុកដង្កូវនាង វាមានតួនាទីសំខាន់សម្រាប់ទ្រទ្រង់សំបុកដង្កូវនាងអោយខាំជាប់គ្នាល្អ អ្នកឯកទេសសម្រស់បានរកឃើញថា វាមានអត្ថប្រយោជន៍ជួយបន្ទន់ស្បែក និងប្រឆាំងអុកស៊ីតកម្មពីស្បែកផងដែរ។
កាលពីសម័យមុន គេបាននិយាយថា ស្រ្តីតម្បាញសូត្រមានដៃទន់ជាងគេនៅអាស៊ី ដោយសារតែលក្ខណៈសម្បត្តិរបស់ប្រូតេអ៊ីនធម្មជាតិ ដែលមាននៅក្នុងសំបុកដង្កូវនាង។
មិនមានសារជាតិគីមី និងមិនធ្វើតេស្តលើសត្វទេ