ឈុតសម្រាប់ថែរក្សាស្បែកមុខអោយភ្លឺថ្លា
ផ្លាស់ប្តូររបៀបថែរក្សាស្បែករបស់អ្នកជាមួយនឹង ឈុតសម្រាប់ថែរក្សាស្បែកមុខអោយភ្លឺថ្លា ដែលរៀបចំជាពិសេស ដើម្បីធ្វើអោយស្បែករបស់អ្នកមានភាពស្រស់ថ្លា នឹងមានសុខភាពល្អ។ ផលិតផលនីមួយៗត្រូវបានរៀបចំដើម្បីព្យាបាល និងថែរក្សាស្បែកមុខអោយភ្លឺរលោង។
១. ហ្វូមលាងមុខ៖
លាងសម្អាតធូលី ជាតិប្រេង និងភាពកខ្វក់ដោយថ្នមៗជាមួយនឹងហ្វូមលាងមុខដ៏ប្រណិតរបស់យើង។ ផ្សំឡើងដោយសារធាតុចិញ្ចឹម មានប្រសិទ្ធភាពកម្ចាត់សំណល់គ្រឿងសម្អាង និងធូលីដី ដោយមិនធ្វើឱ្យស្បែកបាត់បង់សារជាតិសំណើមធម្មជាតិទេ។ ផ្សំឡើងដោយសារធាតុចំរាញ់ពីរុក្ខសាស្ត្រ ជួយអោយមានអារម្មណ៍ស្រស់ស្រាយ ស្បែកមានសំណើម។
២. ប្រេងដូងសម្រាប់លាងសម្អាតគ្រឿងសម្អាង៖
សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន ប្រេងដូង ធ្វើឱ្យស្បែករបស់អ្នកមានសភាពទន់ រលោង និងអាចប្រើជាប្រេងលាងសម្អាតគ្រឿងសម្អាងដោយមិនធ្វើអោយស្បែកកកិត និងស្ងួតឡើយ។
៣. ស្ក្រាប់មុខ៖
ស្រ្កាប់មុខធម្មជាតិ ដែលជួយដុសខាត់កោសិកាចាស់ៗចេញ បង្រួមរន្ធញើស និងធ្វើអោយស្បែកមុខភ្លឺថ្លា។ ផ្សំចេញពីម្សៅអង្ករផ្កាម្លិះខ្មែរ ដែលធ្វើអោយមិនកកិតស្បែកមុខ និងធ្វើអោយស្បែកមុខមានសំណើម។
៤. បន្ទះកប្បាសសម្រាប់សម្អាតមុខ៖
ផលិតពីកប្បាសសុទ្ធ ១០០% អាចប្រើប្រាស់បានសម្រាប់ពេលប្រើ Toner ឬប្រើជាបន្ទះជូតសម្អាតគ្រឿងសម្អាង។ ថែរក្សាបរិស្ថានដោយប្រើប្រាស់បន្ទះកប្បាស ដែលអាចប្រើឡើងវិញម្តងហើយម្តងទៀត។
៥. បូរក្រណាត់៖
បូរក្រណាត់ដែលអាចប្រើប្រាស់បានរាល់ពេល Make Up ជួយទប់សក់មិនអោយធ្លាក់ចូលមុខ និងងាយស្រួលតុបតែងមុខ។ អាចប្រើប្រាស់បានពេលតុបតែងមុខ ឬពេលលាងសម្អាតមុខ។ ផលិតពីក្រណាត់កប្បាសដែលមិនធ្វើអោយរោលស្បែក។