ឈុតសម្រាប់ស្បែកមុខតឹងណែន


អត្ថប្រយោជន៍សំខាន់ៗ៖

ជួយថែបំប៉ន

ផ្តល់សំណើម

បណ្តុះកោសិកា


$49.00 លក់ រក្សាទុក
Adding to Cart Added to Cart

សមស្របសម្រាប់គ្រប់ប្រភេទស្បែក

សូមណែនាំនូវ ឈុតសម្រាប់ស្បែកមុខតឹងណែន ដែលត្រូវបានរៀបចំឡើងដើម្បីជំនួយ និងព្យាបាលស្បែកមុខលោកអ្នក។ ក្នុងឈុតនេះជួយទៅចិញ្ចឹមស្បែក បំប៉នស្បែក និងធ្វើអោយស្បែកមុខក្មេងជាងវ័យ។ 

ក្នុងឈុតរួមមាន៖

១. ម៉ាសបិតមុខដូង ៖ ចំរាញ់ចេញពីទឹកដូងធម្មជាតិ ១០០% ម៉ាសនេះផ្តល់សំណើមដល់ស្បែក និងបំពេញសារជាតិទឹក ជួយបំបាត់បញ្ហារោល និងស្បែកស្ងួត។

២. សេរ៉ូមលាបភ្នែក ៖ សេរ៉ូមលាបភ្នែក ជួយកាត់បន្ថយភាពខ្មៅ ស្លក់ និងស្នាមជ្រីវជ្រួញ ក្រោមភ្នែក ចម្រាញ់ជាពិសេសចេញពី រុក្ខជាតិរួមបញ្ចូលជាមួយវីតាមីនបំប៉នជាច្រើនមុខ ។ 

៣. សេរ៉ូមលាបមុខ ៖ ផ្សំចេញពីប្រេងរុក្ខជាតិ ដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុបំប៉នជាច្រើន ។ មានសាច់ស្តើង មិនធ្វើឲ្យស្អិតមុខ ឬស្ទះរន្ធញើស ។ សេរ៉ូមប្រេងនេះជួយកាត់បន្ថយស្នាមជ្រីវជ្រួញលើផ្ទែមុខ និងបណ្តឺងស្បែកមុខឲ្យក្មេង ។

៤. ដងម៉ាស្សាក្រោមភ្នែក: ភ្នែកដែលធ្វើការច្រើន ចុករោយ និងមានភាពតានតឹង អាចប្រើជាមួយដងម៉ាស្សាក្រោមភ្នែក ដែលជួយក្នុងការបំបាត់ភាពនឿយហត់ កាត់បន្ថយស្នាមស្លក់ខ្មៅ និងជួយកាត់បន្ថយស្នាមជ្រីវជ្រួញ ។

៥. ថ្មម៉ាស្សាមុខ៖ បង្កើនទម្លាប់ថែរក្សាស្បែកមុខ ជាមួយថ្មបុរាណម្យ៉ាងឈ្មោះ rose quartz ដែលមានសមសភាពលើសពីជ័រស្វិតធម្មតា ជួយបង្កើនភាពស្រស់ស្អាត ដោយកាត់បន្ថយស្នាមជ្រីវជ្រួញ ជួយឲ្យមុខមានភាពម៉ត់តឹង និងបណ្តឺងស្បែកមុខឲ្យមានទម្រង់ ។

៦. បូរក្រណាត់៖ បូរក្រណាត់ដែលអាចប្រើប្រាស់បានរាល់ពេល Make Up ជួយទប់សក់មិនអោយធ្លាក់ចូលមុខ និងងាយស្រួលតុបតែងមុខ។ អាចប្រើប្រាស់បានពេលតុបតែងមុខ ឬពេលលាងសម្អាតមុខ។ ផលិតពីក្រណាត់កប្បាសដែលមិនធ្វើអោយរោលស្បែក។

រីករាយជាមួយឈុតថែរក្សាមុខ ដែលជួយឲ្យការថែរក្សាសម្រស់កាន់តែងាយស្រួលនៅផ្ទះដោយខ្លួនឯង និងជួយឲ្យផ្ទៃមុខក្មេងជាងវ័យ 

សមស្របសម្រាប់គ្រប់ប្រភេទស្បែក

ក្នុងឈុតរួមមាន៖

  • ម៉ាសបិតមុខដូង ៣ សន្លឹក
  • សេរ៉ូមលាបភ្នែក ១ ដប
  • សេរ៉ូមប្រេងលាបមុខ ១ ដប
  • ដងម៉ាស្សាក្រោមភ្នែក ១ ដើម
  • ថ្មម៉ាស្សាមុខ ១
  • បូរក្រណាត់ ១

បទពិសោធន៍ថែរក្សាស្បែកមុខដែលពេញលេញ

ឈុតថែរក្សាស្បែកមុខ

ផ្លាស់ប្តូរទម្លាប់ថែរក្សាស្បែករបស់អ្នក និងបង្ហាញស្បែកដែលភ្លឺថ្លា ស្រស់ស្រាយ និងមានសុខភាពល្អ។