សេរ៉ូមលាបមុខ - ផ្សំពីស្លឹកត្រចៀកក្រាញ់ និង សំបុកដង្កូវនាង
Ingredients
BENEFITS
DESCRIPTION
ជួយឲ្យស្បែកមុខភ្លឺ ទន់មានសំណើម
សេរ៉ូមលាបមុខនេះ ផ្សំចេញពីស្លឹកត្រចៀកក្រាញ់ និងសេរ៉េស៊ីនប្រូតេអ៊ីននៃសរសៃសំបុកដង្កូវនាង ដែលល្អបំផុតសម្រាប់ស្បែកស្ងួត និងស្បែកខ្សោយ។ សេរ៉ូមលាបមុខនេះ ជួយបណ្តឹងស្បែកមុខ ធ្វើអោយស្បែកមុខភ្លឺថ្លាតាមបែបធម្មជាតិ។ សំបូរទៅដោយប្រទាលកន្ទុយក្រពើ សេរ៉ូមលាបចូលមុខបានល្អ និងជ្រាបបានជ្រៅដល់ស្រទាប់ស្បែកមុខ។ សេរ៉ូមនេះក៏ជួយព្យាបាលស្បែក និងបំបាត់ស្នាមមុន ស្នាមរោលលើផ្ទៃមុខបានយ៉ាងល្អផងដែរ។
អត្ថប្រយោជន៍នៃគ្រឿងផ្សំ៖
- ស្លឹកត្រចៀកក្រាញ់៖ មិនថាអ្នកស្គាល់ឈ្មោះថា Centella Asiatica ឬ ស្លឹកត្រចៀកក្រាញ់ រុក្ខជាតិមួយនេះគឺជាប្រភេទរុក្ខជាតិស្លឹកដែលមានអត្ថប្រយោជន៍ជាច្រើន។ នៅក្នុងប្រទេសកម្ពុជា គ្រូខ្មែរបុរាណបានយកស្លឹកត្រចៀកក្រាញ់ នេះទៅធ្វើជាឱសថបុរាណដើម្បីព្យាបាលគ្រុនក្តៅ និងជាថ្នាំបំប៉នខួរក្បាល។ មកដល់សម័យកាលថ្មី អ្នកឯកទេសផ្នែកសម្រស់ បានរកឃើញថា ស្លឹកត្រចៀកក្រាញ់ ជួយជម្រុញដល់កោសិកាស្បែកអោយលូតលាស់បានរហ័ស និងជួយព្យាបាលបញ្ហាស្បែកបានច្រើន ជាពិសេសនោះ គឺជួយបណ្តឹងស្បែកមិនអោយយារធ្លាក់។
- Sericin : ប្រូតេអ៊ីនធម្មជាតិ ដែលមាននៅក្នុងសំបុកដង្កូវនាង វាមានតួនាទីសំខាន់សម្រាប់ទ្រទ្រង់សំបុកដង្កូវនាងអោយខាំជាប់គ្នាល្អ អ្នកឯកទេសសម្រស់បានរកឃើញថា វាមានអត្ថប្រយោជន៍ជួយបន្ទន់ស្បែក និងប្រឆាំងអុកស៊ីតកម្មពីស្បែកផងដែរ។
កាលពីសម័យមុន គេបាននិយាយថា ស្រ្តីតម្បាញសូត្រមានដៃទន់ជាងគេនៅអាស៊ី ដោយសារតែលក្ខណៈសម្បត្តិរបស់ប្រូតេអ៊ីនធម្មជាតិ ដែលមាននៅក្នុងសំបុកដង្កូវនាង។
អាចប្រើបានគ្រប់ប្រភេទស្បែក៖
- ស្បែកធម្មតា
- ស្បែកស្ងួត
- ស្បែកប្រេង
- ស្បែកចម្រុះ
ផលិតផលនេះមិនមានសារជាតិផ្សំពីសត្វ និងមិនមានការធ្វើតេស្តលើសត្វទេ