ប័រលាបស្បែក - ផ្សំពីរមៀតស និងផ្កាក្តាំងងា
DESCRIPTION
បំប៉ន ការពារ និងផ្តល់សំណើម រូបមន្តថ្មីរបស់យើងសម្បូរទៅដោយប្រេងគ្រាប់ធញ្ញជាតិ និងប្រេងសណ្តែកដែលពង្រឹងរបាំងការពារស្បែករបស់អ្នក គួបផ្សំនឹងក្លិនក្រអូបនៃឬសឈើធម្មជាតិ។ ប័រ លាបខ្លួនរបស់បូឌា ត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃ និងសមស្របទៅតាមរដូវកាល។
មិនថាស្បែករបស់អ្នកជាប្រភេទស្បែកស្ងួតត្រូវការជាតិសំណើម ឬ ជាប្រភេទស្បែកដែលរងការខូតខាត ត្រូវការព្យាបាលឡើងវិញនោះទេ ផលិតផលគ្រីម និងប័រលាបខ្លួនផ្សំពីឬសឈើធម្មជាតិ ដែលផ្សំជាមួយផ្កាក្តាំងងា និងរមៀតស ជួយព្យាបាលស្បែកដែលស្ងួត ផ្តល់សំណើម និងផ្តល់ក្លិនក្រអូបប្រហើរដល់ស្បែក ធ្វើអោយលោកអ្នកមានអារម្មណ៍ស្រស់ស្រាយ។
អត្ថប្រយោជន៍ ៖
- ព្យាបាល៖ ផ្តល់សំណើមដល់ស្បែក នៅពេលដែលស្បែកស្ងួតរបក ឬគ្រើម
- ចិញ្ចឹម៖ សំបូរទៅដោយប្រេងធម្មជាតិ ជួយការពារ ផ្តល់ជាតិទឹកដល់ស្បែក និងធ្វើអោយស្បែកទន់រលោង
- ផ្តល់សំណើម៖ កាត់បន្ថយភាពស្ងួតនៃស្បែក ជួយព្យាបាលស្នាមជ្រីវជ្រួញបានល្អ
- ការពារ៖ ពង្រឹងរបាំងការពារស្បែករបស់អ្នក
- ក្រអូប៖ សំបូរទៅដោយប្រេងធម្មជាតិដែលជួយផ្តល់ក្លិនក្រអូបប្រហើរដល់ស្បែក
គ្រឿងផ្សំ និងអត្ថប្រយោជន៍ ៖
- ប្រេងដូង៖ ចិញ្ចឹម ផ្តល់សំណើម ការពារ ក្លិនស្រាលក្រអូបធម្មជាតិ ធ្វើអោយស្បែករលោង។ សម្បូរទៅដោយអាស៊ីត Lauric (ប្រឆាំងមេរោគ ធ្វើឱ្យស្បែកត្រជាក់)
- Shea Butter៖ ចិញ្ចឹម ផ្តល់សំណើម ការពារ ធ្វើឱ្យស្បែកទន់រលោង បង្កើតកោសិកាស្បែក ជួសជុលនិងបំប៉នស្បែកដែលខូច។ សម្បូរទៅដោយអាស៊ីតអូមេហ្គា 9 (អាស៊ីតខ្លាញ់អូមេហ្គា 9 ដែលជួសជុលនិងការពារ)
- ប្រេងកន្ទក់៖ ចិញ្ចឹម ផ្តល់សំណើម ការពារ ធ្វើឱ្យស្បែកទន់ ប្រឆាំងភាពជ្រីវជ្រួញ។ សម្បូរទៅដោយ ហ្គាម៉ា-អូរីហ្សាណុល វីតាមីន E សារធាតុ Phytosterols និងអាស៊ីត ferulic (ប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងភាពចាស់)
- គ្លីសេរីន៖ ផ្តល់សំណើម ជួយរក្សាជាតិទឹកក្នុងស្បែកបានល្អ
- រមៀតពណ៌ស និងប្រេងផ្កាក្តាំងងារ៖ ផ្តល់ក្លិនក្រអូបប្រហើរ ជាប់ពេញមួយថ្ងៃ
ក្លិន ៖
ក្លិនផ្កា (ពីផ្កាក្តាំងងារ និង ផ្កាម្រះព្រៅ), ក្លិនប្រហើរតិចៗ (ពីរមៀតស) និងក្លិនផ្អែម (ពីប្រេងដូង)
ការប្រើប្រាស់៖
សាច់ប័រមានធាតុខាប់ល្អ ប៉ុន្តែឆាប់ជ្រាបចូលស្បែក។ ប័រលាបស្បែកនេះ ជួយព្យាបាលស្បែកដែលស្ងួតខ្លាំង ជួយអោយស្បែកទន់ នឹងមិនមានអារម្មណ៍ថាស្អិតពេលលាបរួច។
ប្រើក្រោយពេលលាងសម្អាតខ្លួនរួច ដើម្បីអោយសារជាតិគ្រីមជ្រាបចូលស្បែក និងស្រូបយកសារជាតិប្រេងចិញ្ចឹមបានល្អ។ អាចប្រើប្រាស់បានពេញដងខ្លួន ជាពិសេសនៅត្រង់បរិវេណជង្គង់ និងកែងដៃ។
វិធីប្រើប្រាស់ ៖
ប្រើជាប្រចាំថ្ងៃ
Ingredients