ជម្រុះកោសិកាចាស់ និងផ្តល់សំណើមដល់ស្បែក
ដោយការបម្លែងសំបកដូងទៅជាធ្យូងធម្មជាតិ KGC មានបំណងកាត់បន្ថយភាពក្រីក្រនិងការកាប់បំផ្លាញព្រៃឈើ ព្រមទាំងផ្តល់ជម្រើសជំនួសចំពោះការប្រើប្រាស់ឈើ និងអូស ដោយគ្មានការគ្រប់គ្រង។ កិច្ចការមួយនេះជួយក្នុងការគ្រប់គ្រងសំណល់នៅគ្រប់តំបន់។
សហការជាមួយអង្គការ PSE ដែលជាអង្គការសង្គមការពារកុមារ។ KGC ជ្រើសរើសបុគ្គលិកពីគ្រួសារដែលងាយរងគ្រោះបំផុតនៅក្នុងរាជធានីភ្នំពេញ។ ពួកគាត់ទទួលបានការងារដែលមានស្តង់ដាមួយ ទទួលបាននូវប្រាក់កម្រៃសមរម្យ ថែមទាំងកូនៗពួកគាត់ទទួលបានការរៀនសូត្រដែលកម្មវិធីសិក្សាដែលបង្កើតឡើងដោយអង្គការដៃគូរ។