ឈុតថែរក្សាស្បែកមុខ - ផ្សំពីត្រចៀកក្រាញ់ និងសេរ៉េស៊ីន
DESCRIPTION
ព្យាបាល និងបណ្តុះកោសិកា
ការរួមបញ្ចូលគ្នាជាមួយ ស្លឹកត្រចៀកក្រាញ់ សេរ៉េស៊ីនប្រូតេអ៊ីននៃសរសៃសំបុកដង្កូវនាង រមៀត និង ពន្លៃ បានក្លាយទៅជាហ្វូមលាងមុខដែលពោរពេញទៅដោយសារជាតិចិញ្ចឹម នឹងលាងសម្អាតស្បែកមុខលោកអ្នកបានស្អាតល្អ ថែមទាំងផ្តល់ជូននូវភាពទន់ល្មើយដល់ស្បែកមុខ។ ពពុះសក្បុសនៃហ្វូមលាងមុខនេះ ជួយបណ្តេញជាតិពុលបានយ៉ាងល្អឥតខ្ចោះ! ប្រើប្រាស់ជាមួយនឹងសេរ៉ូមលាបមុខរបស់យើងកាន់តែជួយអោយស្បែកមុខលោកអ្នកសភ្លីរលោង!
អត្ថប្រយោជន៍នៃគ្រឿងផ្សំ៖
- ត្រចៀកក្រាញ់៖ មិនថាឈ្មោះវាហៅថា Centella Asiatica ឬ Asian Pennyworth ទេ រុក្ខជាតិតូចមួយនេះមានអត្ថប្រយោជន៍ពិសេស។ នៅក្នុងប្រទេសកម្ពុជា គ្រូបុរាណខ្មែរបានទទួលស្គាល់ថាវាជាឱសថបុរាណដើម្បីព្យាបាលជំងឺគ្រុនក្តៅ និងជួយអោយពង្រឹងការចងចាំ។ ក្នុងសម័យកាលថ្មីនេះ អ្នកឯកទេសគ្រឿងសម្អាងបានរងឃើញថា ត្រចៀកក្រាញ់មានអត្ថប្រយោជន៍ជួយជម្រុញការលូតលាស់កោសិកាស្បែក ជួសជុលស្បែកខូច និងការពារស្បែកពីភាពជ្រីវជ្រួញ។
- សេរ៉េស៊ីន : ប្រូតេអ៊ីនធម្មជាតិនេះ មានអត្ថប្រយោជន៍យ៉ាងខ្លាំងក្នុងការផ្សារភ្ជាប់សំបុកដង្កូវនាងអោយរុំជាប់គ្នា។ នុងសម័យកាលថ្មីនេះ អ្នកឯកទេសគ្រឿងសម្អាង រកឃើញពីលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម និងអត្ថប្រយោជន៍នៃសេរ៉េស៊ីនដែលធ្វើអោយស្បែកមុខទន់ល្មើយ។
រឿងរ៉ាវចាស់ៗពីដើមបានលើកឡើងថា ស្ត្រីដែលសម្អាតសរសៃសូត្រមានដៃទន់ជាងគេក្នុងតំបន់អាស៊ី ដោយសារតែសារជាតិសេរ៉េស៊ីននេះ។
មិនមានការធ្វើតេស្តលើសត្វឡើយ